ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផលវិបាក​មួយ​នៃ​ជំងឺ​ទឹកនោមផ្អែម ៖ ការលែង​ដឹង​ជើង​
20, Jan 2019 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សរសៃប្រសាទ​នៅ​ទូទាំង​រាងកាយ​របស់​អ្នក ប៉ុន្តែ​ជំងឺ​ទឹកនោមផ្អែម​ដែល​នាំ​ឲ្យ​ខូច​សរសៃប្រសាទ​ភាគច្រើនបំផុត គឺ​ប៉ះ​លើ​សរសៃប្រសាទ​នៅ​ជើង​របស់​អ្នកជំងឺ ដែលជា​មូលហេតុ​ចំបង​បំផុត​នៃ​ការ​ស្ពឹក​ជើង ហើយ​ច្រើន​កើតមាន​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​។​

 
​ដោយ​អាស្រ័យ​លើ​សរសៃប្រសាទ​ដែល​រង​ផលប៉ះពាល់ រោគសញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម​ដែល​នាំ​ឲ្យ​ខូច​សរសៃប្រសាទ​អាច​រាប់​ពី​ការឈឺចាប់ និង​ការ​ស្ពឹក​នៅលើ​អវៈយៈវៈ រហូត​ទៅដល់​បញ្ហា​ជាមួយនឹង​ប្រព័ន្ធ​រំលាយ​អាហារ ផ្លូវ​ទឹកនោម សរសៃឈាម និង​បញ្ហា​បេះដូង​។​
 
​ចំពោះ​មនុស្ស​មួយចំនួន​ដែលមាន​រោគសញ្ញា​ទាំងនេះ គឺមាន​កម្រិត​ស្រាល តែ​ចំពោះ​អ្នកផ្សេង​ទៀត​ជំងឺ​អាចធ្វើ​ឲ្យ​មានការ​ឈឺចាប់ ពិការភាព និង​អាច​ឈានដល់​សេចក្តីស្លាប់​បាន​។​
 
​ជើង និង​កំភួនជើង​របស់​អ្នកនឹង​ត្រូវ​រង​ផលប៉ះពាល់​ដំបូង​គេ​បន្ទាប់មក​នៅ​ដៃ​។ សញ្ញា​ដែល​អាច​កើតមាន​សម្រាប់​ជំងឺ​នេះ​អាចមាន​ដូចជា​៖
 
• ស្ពឹក ឬ​មានការ​ថយចុះ​នូវ​សមត្ថភាព​ក្នុង​ការដឹង​ការឈឺចាប់ ឬ​ការផ្លាស់ប្តូ​រសី​តុ​ណ្ហា​ភាពជា​ពិសេស​នៅ​ជើង និង​ម្រាមជើង​របស់​អ្នកជំងឺ​
• ឈឺ ឬ​ក្រហាយ​
• ឈឺចាប់​ខ្លាំង​ដែល​អាច​កាន់តែ​អាក្រក់​នៅពេល​យប់​
• មានការ​ឈឺចាប់​នៅពេល​ដើរ​
• ស្រៀវ​ខ្លាំង​ទៅនឹង​ការប៉ះពាល់​តិចតួច​សោះ​
• ខ្សោយ​សាច់ដុំ និង​ពិបាក​ក្នុង​ការដើរ​
• មាន​បញ្ហា​ជើង​ធ្ងន់ធ្ងរ​ដូចជា​មាន​ដំបៅ ការឆ្លង​មេរោគ ខូច​ទ្រង់ទ្រាយ និង​មាន​ការឈឺ​ឆ្អឹង និង​សន្លាក់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com