ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ញ៉ាំ​អ្វី​ពេល​ឃ្លាន​?
20, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ ហើយ​ឃ្លាន អ្នក​ត្រូវតែ​ញ៉ាំ​ចំណី​ត្រូវ ទើប​វា​អាចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​អាចមាន​ការលូតលាស់​ល្អ​។ តើ​មាន​អ្វីដែល​អ្នក​អាច​ពិ​សារបាន​ទៅ​?


 
​នៅពេលដែល​អ្នក​ឃ្លាន អ្នក​អាច​ពិសារ​ផ្លែឈើ​បាន ព្រោះ​នៅក្នុង​ផ្លែឈើ​មាន​សារធាតុចិញ្ចឹម​ជាច្រើន រួមជាមួយ​វីតាមីន​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​។ ប៉ុន្តែ​អ្នក​មិនអាច​បរិ​ភាគ​ល្ហុង និង​ឪឡឹក​ច្រើន​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ត្រជាក់​ក្នុង​ខ្លាំង​ដែល​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។ អ្នក​ក៏​មិនអាច​ពិសារ​ធុ​រេ​ន និង​គូ​លេន​ច្រើន​ដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ក្តៅ​ក្នុង​។ ថ្វីត្បិតតែ​ការ​ញ៉ាំ​ផ្លែឈើ​ល្អ​មែន ប៉ុន្តែ​វា​មិនអាច​កាត់បន្ថយ​ការ​ឃ្លាន​របស់​អ្នក​បាន​អស់​នោះទេ ដូចនេះ​អ្នក​អាច​ញ៉ាំ​នំ​មួយចំនួន​ដែល​មិនមាន​ពណ៌​ខ្លាំង ហើយ​មិនមាន​ក្លិនក្រអូប ព្រោះ​នៅក្នុង​ក្លិន​ទាំងនេះ​សុទ្ធ​តែមាន​លាយ​សារធាតុ​ដែល​មិនល្អ​ចំពោះ​អ្នក និង​កូន​ឡើយ​។ ប៉ុន្តែ​អ្នក​ក៏​មិនអាច​ពិសារ​នំ​ទាំងនោះ​ច្រើន​ដែរ ដោយ​វា​បានដាក់​ថ្នាំ​ជាច្រើន​ដើម្បី​រក្សា​បានយូរ​មិន​ខូច​។ អាស្រ័យ​ហេតុនេះហើយ អ្នក​អាច​ញ៉ាំ​នំ​បុ័ង ឬ​នំ​ប៉ាវ​បាន ព្រោះ​គេ​មិនបាន​ដាក់​ថ្នាំ​ដើម្បី​រក្សា​វា​បានយូរ​នោះទេ នោះ​វា​នឹងមិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com