ជាតិ
ក្រសួងសុខាភិបាល មានរដ្ឋលេខាធិការជាស្ត្រីពីរនាក់បន្ថែមទៀត លោកស្រី យក់ សម្បត្តិ (ឆ្វេង) និងលោកស្រី ឱ វណ្ណឌីន
× លោកស្រី យក់ សម្បត្តិ និងលោកស្រី ឱ វណ្ណឌីន ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងសុខាភិបាល។ នេះបើយោងតាមព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ ជាអតីតអគ្គនាយករដ្ឋបាល ហិរញ្ញវត្ថុ រីឯលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាអតីតអគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល។ តាមព្រះរាជក្រឹត្យដដែល លោក អឿន បូរារ័ត្នន៍ ក៏ឡើងពីអគ្គនាយករងបច្ចេកទេស ទៅរដ្ឋលេខាធិការផងដែរ។
លោកវេជ្ជបណ្ឌិត យូ ពិសី ដែលជាអតីតអគ្គនាយករងរដ្ឋបាល-ហិរញ្ញវត្ថុ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ ខណៈលោក ហុក គឹមចេង ត្រូវបានតែងតាំងជាអគ្គនាយកបច្ចេកទេសសុខាភិបាល លោក សុខ សំអាង ឡើងជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ៕
Tag:
ការតែងតាំង
ក្រសួងសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com