ពីនេះ ពីនោះ
សត្វ​ចំនួន​១០​ប្រភេទ​ដែលមាន​អាយុ​ខ្លី​ជាងគេ​
20, Jan 2019 , 4:59 pm        
រូបភាព
​កម្រិត​មេ​តា​ប៉ូលីស ទំហំ​ខ្លួនប្រាណ និង​បរិស្ថាន​រស់នៅ​សុទ្ធសឹងតែ​ជា​កត្តា​មួយចំនួន​ដែល​ជះ​ឥទ្ធិពល​ទៅលើ​អាយុ​របស់​សត្វ​នានា​។ ទំព័រ themysteriousworld.com ផ្សាយ​ថា ជា​មធ្យម សត្វ​ទាំ​ដប់​ខាងក្រោម​នេះ​ត្រូវបាន​អ្នកស្រាវជ្រាវ​សន្និដ្ឋានថា ជា​ភាវរស់​ដែលមាន​អាយុ​តិចជាងគេ​ក្នុង​ធម្មជាតិ​៖

 
​ទី​១០៖ ទន្សាយ​ស្រុក (Domestic rabbits) 


 
​ជាទូទៅ សត្វ​ទន្សាយ​ស្រុក​មាន​អាយុប្រមាណ​ពី​ប្រាំបី​ទៅ​១២​ឆ្នាំ​ប៉ុណ្ណោះ​។ សត្វ​នេះ​ងាយ​រងគ្រោះ​នឹង​ជំងឺ​ណាស់​។ ទន្សាយ​ញី​មាន​អត្រា​ស្លាប់​ច្រើនជាង​ទន្សាយ​ឈ្មោល​។ ហេតុ​ដូចនេះហើយ បើ​គ្មាន​ការ​ព្យ​បាល​ច្បាស់លាស់​នោះទេ ទន្សាយ​ជា​ថនិកសត្វ​មួយ​ដែលមាន​អាយុ​ខ្លី ប្រៀប​នឹង​ថនិកសត្វ​ដទៃ​។ 
 
​ទី​៩៖ Guinea Pigs 


 
​សត្វ​មួយ​នេះ​មាន​រាង​ស្រដៀង​កំប្រុក​និង​ទន្សាយ​ដែរ​។ វា​មាន​វត្តមាន​ភាគច្រើន​នៅ​ខាង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ហើយ​អាយុ​របស់​វា​ប្រហែល​តែ​បួន​ឆ្នាំ​ប៉ុណ្ណោះ​។ គេ​ចិញ្ចឹមសត្វ Guinea Pigs ភាគច្រើន​ជាស​ត្វ​ក្នុងផ្ទះ​ដូច​សត្វ​ឆ្កែ​និង​ឆ្មា​រដែរ ពីព្រោះ​វា​មាន​រាង​គួរ​ឲ្យ​ស្រឡាញ់​។ 
 
​ទី​៨៖ ត្រី​៧​ពណ៌ (Mosquito fish) 


 
​ត្រី​នេះ​មាន​អាយុ​ប្រហែល ពីរ​ឆ្នាំ​។ វា​មាន​ទាំង​ប្រភេទ​ទឹកសាប និង​ទឹកប្រៃ ប៉ុន្តែ​ប្រភេទ​ទឹកសាប​ភាគច្រើន​មាន​អាយុ​វែង​ជាង​។ ត្រី​៧​ពណ៌​ញី ភាគច្រើន​ក៏​អាច​រស់នៅ​បានយូរ​ជាង​ត្រី​៧​ពណ៌​ឈ្មោល​ដែរ​។ 
 
​ទី​៧៖ កា​ម៉េ​ឡេ​អ៊ុង (Chameleons)


 
​សត្វ​មួយ​នេះ​មិនសូវ​ជាមាន​នៅក្នុង​ប្រទេស​កម្ពុ​ជា​ទេ​។ ភាគច្រើន វា​មាន​ដើមកំណើត​នៅ​ប្រទេស​ម៉ា​ដា​កា​ស្កា ខាងត្បូង​ឈាង​ខាងកើត​ទ្វីបអាហ្វ្រិក​។ ដោយសារ​សត្វ​មួយ​នេះ​មាន​អាយុ​រស់​នៅតែ​១​ឆ្នាំ វា​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភេទ​ល្មូ​ន​ដែលមាន​អាយុ​ខ្លី​ជាងគេ​ក្នុងចំណោម​ល្មូ​ន​ដទៃ​
​ទៀត​។ អ្វីដែល​ពិសេស​គឺថា កា​ម៉េ​ឡេ​អ៊ុង​អាច​ផ្លាស់ប្តូរ​ពណ៌​ស្បែក​ទៅតាម​បរិស្ថាន​ជុំវិញ​បាន ហើយ​ភ្នែក​ទាំងពីរ​របស់​វា​អាច​បែរ​ទៅរក​ទិសដៅ​ខុសគ្នា​ក្នុងពេល​តែមួយ​។​
 
​ទី​៦៖ កណ្តុរ​ស្រុក (House Mice)


 
​ដោយសារតែ​ឆ្មា និង​ឆ្កែ​ជាស​ត្រូវ​ចំពោះ​សត្វ​មួយ​នេះ រួមទាំង​ការបំពុល​ពី​មនុស្ស​និង​ជំងឺ​ផ្សេងៗ វា​មាន​អាយុ​យ៉ាង​ច្រើនតែ​មួយឆ្នាំ​ប៉ុណ្ណោះ​។ 
 
​ទី​៥៖ កន្ទុំរុយ (Dragonflies)


 
​ភាគច្រើន វា​មាន​អាយុ​តែ​បួន​ខែ​ទេ​។ ដោយសារ​វា​ជា​ចំណី​យ៉ាង​ងាយស្រួល​ពីស​ត្វ​ផ្សេងៗ​ដូចជា​ពីងពាង ចាប កង្កែប​ជាដើម​។ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​សត្វ​កន្ទុំរុយ​ជាង ៥០០០​ប្រភេទ​ក្នុង​ពិភពលោក​។ 
 
​ទី​៤៖ រុយ (Houseflies)


 
​សត្វ​រុយ​មាន​អាយុ​តែ​បួន​សប្តាហ៍​។ ទោះបីជា​វា​មាន​អាយុ​ខ្លី​ដូចនេះ​មែន តែ​រុយ​ញី​អាច​បង្កើន​កូន​បាន​ជិត​១០០០ កូន​ម្តងៗ​។ 
 
​ទី​៣៖ ស្រមោច​មាន​ស្លាប (Drone ants)


 
​វា​ជា​ស្រមោច​ឈ្មោល​ក្នុង​សំបុក ហើយ​វា​មាន​អាយុ​ប្រហែល​៣​សប្តាហ៍​។ ស្រមោច​ឈ្មោល​មិនសូវ​ចេញទៅ​រក​ចំណី​ដូច​ស្រមោច​ញី​ទេ​។ ប៉ុន្តែ​វា​មាន​សារៈសំខាន់​ក្នុងការ​កា​ពារ​សំបុក​និង​កូន​របស់​វា​។ 
 
​ទី​២៖ សត្វល្អិត Gastrotrichs


 
​វា​មាន​វត្តមាន​ក្នុង​ទឹក​មិន​ស្អាត ហើយ​វា​រស់​នៅបាន​ប្រហែល​៣​ថ្ងៃ​។ ទំហំ​ខ្លួន​របស់​វា​គឺ​ប្រហែល​៣​មី​លី​ម៉ែត្រ ពិបាក​ក្នុងការ​ពិនិត្យមើល​ដោយ​ភ្នែក​ទទេ​ណាស់​។ វា​ជាស​ត្វ​ទ្វេ​ភេទ​។​
 
​ទី​១៖ សត្វល្អិត Mayflies 


 
​វា​ជាស​ត្វ​ដែលមាន​អាយុ​ខ្លី​ជាងគេ​បង្អោះ​ដែល​គេ​បាន​រកឃើញ ដោយ​រស់​បានតែ​២៤​ម៉ោង​
​ប៉ុណ្ណោះ​។ អ្នកវិទ្យាសាស្ត្រ​បាន​កត់ត្រា​សត្វ Mayflies ជាង​២៥០០​ប្រភេទ​ក្នុង​ពិភពលោក​៕

Tag:
 សត្វ​
 ​បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com