ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផឹកទឹកដោះគោហើយចេះតែរាក វាអាចមកពីអ្នក …
× ការផឹកទឹកដោះគោមិនបាន គឺជាបញ្ហាទូទៅមួយ។ ទឹកដោះគោដែលមិនមានជាតិឡាក់តូស ពិតជាមានរសជាតិផ្សេងពីទឹកដោះគោទូទៅ ហើយមនុស្សគ្រប់គ្នាមិនចូលចិត្តវាទេ។
ការផឹកទឹកដោះគោធម្មតា នឹងមិនធ្វើឲ្យប៉ះពាល់ដល់រាងកាយនោះទេ ក្រៅពីឈឺពោះ ផោម និងផលរំខានដទៃទៀតនោះ។
ប៉ុន្តែ ការមិនត្រូវជាមួយនឹងជាតិឡាក់តូស អាចធ្វើឲ្យវាកាន់តែអាក្រក់ទៅៗ នៅពេលដែលអ្នកកាន់តែធំ ដែលនេះមានន័យថា ការឈឺពោះ ហើមពោះ និងរាក អាចក្លាយជារឿងដែលមិនល្អ។
ប្រសិនបើអ្នកចង់ផឹកទឹកដោះគោធម្មតានោះ អ្នកអាចសាកល្បង ប្រើផលិតផល ដែលជួយបំបែកជាតិឡាក់តូស ដែលមានលក់នៅតាមឱសថស្ថាន ដែលវាហាក់ដូចជា មានប្រសិទ្ធភាពដល់មនុស្សមួយចំនួន។ សូមសួរគ្រូពេទ្យ សម្រាប់ដំបូន្មាននានា ដែលសាកសមនឹងអ្នក។
ប្រសិនបើអ្នកសម្រេចចិត្តថា ជៀសវាងផឹកទឹកដោះគោហើយ សូមប្រាកដថា អ្នកនឹងទទួលបានជាតិកាល់ស្យូម និងវីតាមីន D ពីប្រភពដទៃទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com