អន្តរជាតិ
អតីត​ប្រមុខ​ការទូត​អាមេរិក នាំ​ក្រុមហ៊ុន​ទាញ​ថាមពល​ពី​ខ្យល់​មក​បោះទុន​វិនិយោគ​នៅ​វៀតណាម​
20, Jan 2019 , 7:59 pm        
រូបភាព
រូបភាព៖ Cast UK blog
រូបភាព៖ Cast UK blog
ដោយ:
​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក John Kerry បាន​ដឹកនាំ​ក្រុមហ៊ុន​ផលិត​ថាមពល​មកពី​កម្លាំង​ខ្យល់​ដើម្បី​ចូលជួប​ពិភាក្សា និង​ស្នើ​ដល់​រដ្ឋាភិបាល​វៀតណាម​ដើម្បី​សហការ និង​ចាប់ដៃ​បោះទុន​នៅ​ទីនោះ​។ ការណ៍​ដែល​អតីត​រដ្ឋមន្ត្រីការបរទេស នាំ​ក្រុមហ៊ុន​ផលិត​ថាមពល​ស្អាត​ប្រភេទ​នេះ​ទៅ​វៀតណាម ដោយសារតែ​លោក ផ្តល់​តម្លៃ​ខ្ពស់​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។

 
​នៅសល់តែ​ការឯកភាព​យល់ព្រម​ពី​ភាគី​វៀតណាម​នោះទេ ក្រុមហ៊ុន​ផលិត​ថាមពល​អគ្គិ​ស​ពី​ចរន្ត​ឬ​កម្លាំង​ខ្យល់ ដែលមាន​ការណែនាំ និង​គាំទ្រ​ពី​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Jonh Kerry នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​វៀ​ត​ណា​ម​ហើយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន វៀតណាម Vietnam News នៅ​ថ្ងៃ​១៩ មករា​។ 
 
​តាម​ប្រ​ភ​ព័ត៌មាន​ដដែល​នោះ ដោយ​មើលឃើញ​ពី​ការ​ទទួលរង​ឥទ្ធិពល​របស់​វៀតណាម​ពី​បម្រែបម្រួល​អាកាសធាតុ និង​កង្វះ​ថាមពល​សម្រាប់​ការអភិវឌ្ឍ លោក Jonh Kerry បាន​អះអាង ថា លោក បាន​ស្គាល់​ធនាគារ និង​អង្គការ​អន្តរជាតិ​ជំនាញៗ ដែល​ចាប់អារម្មណ៍​លើ​ការវិនិយោគ​នៅក្នុង​ការផលិត​ថាមពល​ស្អាត និង​ចង់​ណែនាំ​ដល់​រដ្ឋាភិបាល​វៀតណាម​។ 
​ប្រមុខ​ការទូត​អាមេរិក​រូបនេះ បានលើកឡើង​ពីបទ​ពិសោធន៍​ជោគជ័យ នៃ​ការអនុវត្ត​គម្រោង​ស្រដៀង​គ្នា​នេះ​នៅក្នុង​បណ្តា​ប្រទេស​មួយចំនួន​កន្លងមក ដោយ​រំពឹងថា បើ​អនុវត្ត​នៅ​វៀតណាម ក៏​អាច​ជោគជ័យ​បាន​ដូចគ្នា​ផងដែរ​។ លោក ក៏បាន​សង្ឃឹមថា រដ្ឋាភិបាល​វៀតណាម និង​ភ្នាក់ងារ​ក្នុងស្រុក​គាំទ្រ​សំណើ​វិនិយោគ​មួយ​នេះ​។ 
 
​តប​ជាមួយនឹង​សំណើ​នេះ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc  បាន​កោតសរសើរ​ចំពោះ​កិច្ចប្រឹងប្រែង​របស់លោក​អតីត​នាយករដ្ឋមន្ត្រី Jonh Kerry ហើយ​លោក ក៏បាន​សន្យា​ជំរុញ​ដល់​ភ្នាក់ងារ​ពាក់ព័ន្ធ​របស់​វៀតណាម ក្នុងការ​ពិចារណា​លើ​សំណើ​របស់លោក Kerry លើ​ការធ្វើជា​ដៃគូ​រួមគ្នា​លើ​ការសាងសង់​បណ្តាញ​អគ្គិសនី​ផលិត​ពី​ចរន្ត​ខ្យល់​។ 
​លោកនាយក​រដ្ឋមន្ត្រី បាន​អះអាងថា វៀតណាម តែងតែ​ផ្តល់​អាទិភាព​ខ្ពស់​ទៅលើ​ថាមពល​ដែល​អាច​កើត​ឡើងវិញ និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ផង​។ ប្រមុខ​រដ្ឋាភិបាល​រូបនេះ ក៏បាន​បង្ហាញ​ក្តីសង្ឃឹម​ផងដែរ​ថា លោក Jonhk Kerry និង​ដៃគូ​វិនិយោគ នឹង​ចូលរួមចំណែក​កាន់តែច្រើន​នៅក្នុង​ចំណង​ដៃគូ​អាមេរិក​-​វៀតណាម​ទៀតផង​៕
 

Tag:
 អាមេរិក​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com