ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
បុគ្គលិកក្មេង និងបុគ្គលិកចាស់ មួយណាល្អជាង?
× ភ្នំពេញ៖ មិនថាបុគ្គលិកវ័យក្មេង ឬបុគ្គលិកវ័យចំណាស់ទេ សុទ្ធតែជាធនធាន ដែលអាចចម្រើនដល់ក្រុមហ៊ុន។ លោក សោម សម្បតិ្ត នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិខាំផេន ចែករំលែកបទពិសោធន៍ថា ទាំងបុគ្គលិកក្មេងៗ និងបុគ្គលិកចំណាស់ សុទ្ធតែមានគុណប្រយោជន៍សម្រាប់ក្រុមហ៊ុន ព្រោះថាកិច្ចការខ្លះ ត្រូវការមនុស្សចាស់ធ្វើ ឯកិច្ចការខ្លះទៀតត្រូវការយុវជនក្មេងៗ។ ដូចនេះវ័យទាំងពីរនេះ នឹងជួយបំពេញតម្រូវការក្នុងក្រុមហ៊ុន។ មួយវិញទៀត លោក សោម សម្បត្តិ លើកឡើងថា បើគេទាត់ចោល ឬមិនអើពើបុគ្គលិកវ័យចំណាស់ ដែលបម្រើការងារតាំងពីក្មេង នោះនឹងធ្វើឲ្យបុគ្គលិកក្មេងៗមើលឃើញជោគវាសនារបស់ខ្លួនក្នុងក្រុមហ៊ុននោះដូចគ្នា។
សូមស្ដាប់ប្រសាសន៍លោក សោម សម្បត្តិ ខាងក្រោមនេះ៖
Tag:
សោម សម្បត្តិ
បុគ្គលិក
© រក្សាសិទ្ធិដោយ thmeythmey.com