កំណាព្យ
ពីនេះ ពីនោះ
×
-Update រឿងស្នេហ៍ក្មេងស្ទាវៗ ស្ទាវស្ទាក់ស្ទាបរាវតាមដងផ្លូវ
ផ្លូវភ្លាត់ភ្លេចភ្លាំងអស់ម៉ែឪ ឪម៉ែប្រាប់ត្រូវស្តាប់មិនបាន។
-បានគូសង្សារស្រវាស្និទ្ធ ស្និទ្ធស្នាលស្នេហ៍ស្អិតកិតកៀកប្រាណ
ប្រាណប្រែខ្លះម៉ែស្តីលែងបាន បានរៀនខ្ពស់ថ្កានថាម៉ែខុស។
-ខុសទាំងឪទៀតដឹងដែរអត់ អត់ដឹងរបត់ក្មេងស្រីប្រុស
ប្រុសស្រីមានគូគេអួតPost Post ឲ្យល្បីសុសមិត្តចែកត។
-តតប Commentឲ្យមិត្ត Like Like ច្រើនអួតកាច់គេគូល្អ
ល្អតាមFace book ក្រោយវ័ណ្តករ កកើតកករស្នេហ៍បាក់បែក។
-បែកគ្នាកើតទុក្ខមុខក្រៀមក្រំ ក្រំសើចលែងសមខ្លះយំស្រែក
ស្រែកទួញហើយpost ឲ្យគេចែក ចែកប្រាប់ថាបែកចាស់រកថ្មី។
-ថ្មីមិនប៉ុន្មានក៏ដូរមុខ មុខរីកលែងទុក្ខគ្មានរឿងអ្វី
អ្វីដែលស្មេរចែកស្លេះសេចក្តី ក្តីស្នេហ៍លោកថ្មី ភ្លើងចំបើង៕
© រក្សាសិទ្ធិដោយ thmeythmey.com