ពីនេះ ពីនោះ
តើ​បដិវត្តន៍​ឧស្សាហកម្ម​ទាំង​បួន​ដំណាក់កាល​មាន​អ្វីខ្លះ​?
20, Jan 2019 , 9:19 pm        
រូបភាព
​បដិវត្តន៍​ឧស្សាហកម្ម​បានក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។ ការចាប់​កំណើត​នៃ​ឧស្សាហកម្ម​ក្នុង​រយៈពេល​ជិត​៤០០​ឆ្នាំ​មកនេះ បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​​យ៉ាងច្រើន​ជាពិសេស​ការរស់នៅ​ប្រជាជន​ក្នុង​ពិភពលោក​តែម្តង​។ បើតាម​ការដកស្រង់​ពី​គេហទំព័រ sentryo.net បដិវត្តន៍​ឧស្សាហកម្ម​ត្រូវបាន​បែងចែក​ជា​បួន​ដំណាក់កាល​ធំៗ​ដូចខាងក្រោម​៖

 
​​១.​ដំណាក់កាល​ទីមួយ នៅ​ឆ្នាំ​១៧៦៥
​ជា​ពេល​ចាប់កំណើត​របស់​ម៉ាស៊ីន​ដើរ​ដោយ​ចំហាយ​ទឹក​។ នេះ​ជា​ទេពកោសល្យ​ដ៏​មហាសាល​របស់​អ្នក​ប្រា​ជ្ញអ៊ឺរ៉ុប ដែល​បាន​បង្កើត​ម៉ាស៊ីន​មិនដែល​មាន​ពីមុនមក​។ គេ​បាន​ប្រើប្រាស់​វា​ក្នុង​នាវា​ដឹក​ជ​ញ្ជួ​ន រថភ្លើង​ធំៗ និង​រោងចក្រ​ជាច្រើន​ដទៃទៀត​។ វា​បានធ្វើ​ឲ្យ​ដំណើរ​រុករក​តាម​ផ្លូវទឹក ការផ្លាស់ប្តូរ​ទំនិញ​តាមផ្លូវ​ដែក មាន​ភាពងាយស្រួល​យ៉ាងខ្លាំង​។ រោងចក្រ​អាច​ផលិត​ទំនិញ​បាន​ច្រើនជាង​មុន ហើយ​មនុស្ស​អាច​ផ្លាស់ប្តូរ​ទីកន្លែង​រស់នៅ​បាន​ឆាប់​រយៈ នាំ​ឲ្យ​មានការ​រីកដុះដាល​នូវ​ទីក្រុង​ថ្មីៗ​ជាច្រើន​។ 
 
២.​ដំណាក់កាល​ទី​ពី​នៅ​ឆ្នាំ​១៨៧០
​ការកកើត​នូវ​ភ្លើង​អគ្គីសនី​ដែលមាន​តម្លៃ​ទាប និង​ប្រើប្រាស់​បាន​ដោយ​មនុស្ស​ទូទៅ​។ ការលេចឡើង​នូវ​វិធីសាស្ត្រ​ក្នុងការ​ប្រើប្រាស់​ប្រេងសាំង ជីវឧស្ម័ន ជៀស​ជាង​ធ្យូងថ្ម​។ ការ​ចម្រាញ់​រ៉ែ​ដែក​ក្នុង​ទ្រង់ទ្រាយ​ធំ បោះ​ជំនាញ​ដល់​ការផលិត​រថយន្ត​ដែល​ងាយស្រួល​ប្រើប្រាស់​ដំបូង មានដូចជា Ford Model T ក្នុង​ឆ្នាំ​ដើមឆ្នាំ​១៩០០​។ ការបង្កើត​ខ្សែ​តេ​លេ​ក្រាម​ដំបូង​សម្រាប់​ទំនាក់ទំនង​។ 
 
៣. ដំណាក់កាល​ទី​៣ នៅ​ឆ្នាំ​១៩៦៩
​ការបង្កើត​នូវ​ថាមពលនុយក្លេអ៊ែរ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច មានដូចជា ត្រង់​ស៊ី​ស្ទ័​រ Microprocessors, ប្រព័ន្ធ​ទូរគមនាគមន៍ ដែលមាន​ទូរ​សព្ទ​ចល័ត​ដំបូង Motorola ក្នុងអំឡុង​ឆ្នាំ​១៩៨០ និង​កុំព្យូទ័រ Macintosh របស់ Apple ក្នុងពេល​ជាមួយគ្នា​។ ជារួម​គឺជា​ពេលវេលា​ដែល​បច្ចេកវិទ្យា​មាន​ទំហំ​តូច​ទៅៗ សម្រាប់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​របស់​ម​នុស្ស​ទូទៅ​។ 
 
៤.​ដំណាក់កាល​ទី​៤ នៅពេល​បច្ចុប្បន្ន​
​ការចាក់​បញ្ចូល​គ្នា​រវាង​ពិភព​ឌីជីថល និង​ពិភព​ពិត​។ ក្នុងនោះ​មានដូចជា អ៊ីនធឺណិត​ល្បឿន​លឿន ទិន្នន័យ​អេ​ឡិច​ត្រូ​និ​ច (Data) ប្រព័ន្ធ​ស្វ័យប្រវត្តិ​ទំនើប​ក្នុង​កន្លែង​ការងារ (Automation) និង បញ្ញា​សិប្បនិម្មិត​(Artificial Intelligence)​ឬ​អាច​និយាយថា ភាព​ឆ្លាត​វ័យ​របស់​កុំ​ព្យ​ទ័​រដែ​ល​ជួយ​សម្រួល​ការងារ​រប​ស់មនុស្ស​។ បច្ចេកវិទ្យា​ចុងក្រោយ​នេះ កំពុងតែ​ស្ថិតនៅក្នុង​ជំហាន​ដំបូង​។ ទាំងអស់គ្នា​អាច​នឹង​ឃើញ​ការលូតលាស់​របស់​វា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​៕

Tag:
 បដិវត្តន៍​ឧស្សាហកម្ម​
 ​ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com