កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ វៀតណាម​ទម្លាក់​ហ្សកដានី ដើម្បី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​
20, Jan 2019 , 10:41 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វៀតណាម​បាន​ឈានទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ពាន AFC Asian Cup ឆ្នាំ​២០១៩ បន្តទៀត  បន្ទាប់ពី​ទម្លាក់​ហ្សកដានី​ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​ដោយ​លទ្ធផល ៤-២ ក្រោយ​បញ្ចប់​ការប្រកួត​ជា​ផ្លូវការ​ក្នុង​លទ្ធផល ១-១​។​



​កីឡាករ Bahaa Abdulrahman ជា​អ្នក​ស៊ុត​ឲ្យ​ហ្សកដានី​នាំមុខ​វៀតណាម​មុន​នៅ​នាទី​៣៩ ក្នុង​វគ្គ​ទី​១​។ ប៉ុន្តែ​ចូល​នៅ​តង់​ទី​២​បន្ទាប់ពី​ការប្រកួត​ដំណើរការបាន​៦​នាទី ម្ចាស់​ជើងឯក AFF Suzuki Cup ឆ្នាំ​២០១៨ បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​ដោយ​កីឡាករ​ពាក់​ផ្លាក់លេខ​១០ Cong Phuong Nguyen​។​
  
 
​ក្រុម​ទាំងពីរ​បាន​បន្ត​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​រហូត​បញ្ច​ប់​ការប្រកួត​ផ្លូវការ​៩០​នាទី​ដោយ​លទ្ធផល ១-១ និង​បន្ត​ថែម​ម៉ោង​១៥​នាទី​២​ដងដោយ​គ្មាន​គ្រាប់​ស៊ុត​ចូលគ្នា​។​
 
​ហ្សកដានី និង​វៀតណាម តម្រូវ​ឲ្យ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ដើម្បី​រើសយក​មួយក្រុម​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្រុម​រហស្សនាម​ផ្កាយ​មាស​ជា​ក្រុម​ដែល​អាច​បាន​កៅអី​ទៅ​វគ្គ​បន្ត​បន្តា​ប់​ពី​យកឈ្នះ​ហ្សកដានី​ក្នុង​លទ្ធផល ៤-២​៕
 

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com