កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ វៀតណាមទម្លាក់ហ្សកដានី ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមបានឈានទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រពាន AFC Asian Cup ឆ្នាំ២០១៩ បន្តទៀត បន្ទាប់ពីទម្លាក់ហ្សកដានីដោយបាល់កាត់សេចក្តីប៉េណាល់ទី១១ម៉ែត្រដោយលទ្ធផល ៤-២ ក្រោយបញ្ចប់ការប្រកួតជាផ្លូវការក្នុងលទ្ធផល ១-១។
កីឡាករ Bahaa Abdulrahman ជាអ្នកស៊ុតឲ្យហ្សកដានីនាំមុខវៀតណាមមុននៅនាទី៣៩ ក្នុងវគ្គទី១។ ប៉ុន្តែចូលនៅតង់ទី២បន្ទាប់ពីការប្រកួតដំណើរការបាន៦នាទី ម្ចាស់ជើងឯក AFF Suzuki Cup ឆ្នាំ២០១៨ បានរកគ្រាប់បាល់តាមស្មើវិញដោយកីឡាករពាក់ផ្លាក់លេខ១០ Cong Phuong Nguyen។
ក្រុមទាំងពីរបានបន្តវាយសម្រុកគ្នាទៅវិញទៅមករហូតបញ្ចប់ការប្រកួតផ្លូវការ៩០នាទីដោយលទ្ធផល ១-១ និងបន្តថែមម៉ោង១៥នាទី២ដងដោយគ្មានគ្រាប់ស៊ុតចូលគ្នា។
ហ្សកដានី និងវៀតណាម តម្រូវឲ្យទាត់បាល់ប៉េណាល់ទីកាត់សេចក្តីដើម្បីរើសយកមួយក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ក្រុមរហស្សនាមផ្កាយមាសជាក្រុមដែលអាចបានកៅអីទៅវគ្គបន្តបន្តាប់ពីយកឈ្នះហ្សកដានីក្នុងលទ្ធផល ៤-២៕
© រក្សាសិទ្ធិដោយ thmeythmey.com