ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេល​សម្រក​ទម្ងន់ ចេញមុខ​សញ្ញា​ទាំងនេះ អ្នក​គួរតែបញ្ឈប់​ភ្លាម​
21, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពីមុខ​សញ្ញា​ដែល​បង្ហាញ​ប្រាប់​អ្នក​ថា អ្នក​គួរតែបញ្ឈប់​ការ​សម្រក​ទម្ងន់​របស់​អ្នក​។


 
​តើ​មាន​អ្វី​ខ្លះទៅ​? 
 
1.​ ​ប្រសិនជា​អ្នក​គេង​គ្រប់ ប៉ុន្តែ​បែរជា​មិនមាន​អារម្មណ៍​ក្នុងការ​បំពេញការងារ ដោយ​ឆាប់​មាន​អារម្មណ៍​ថា​នឿយហត់ នោះ​អ្នក​គួរតែបញ្ឈប់​ការ​សម្រក​ទម្ងន់​របស់​អ្នក ព្រោះ​បើ​អ្នក​បន្ត​សម្រក នោះ​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកខ្លាំង​។​
 
2.​ ​ក្នុងដំណាក់កាល​សម្រក​ទម្ងន់ ការ​ពិសារ​តិច​គឺជា​រឿង​ធម្មតា ប៉ុន្តែ​បើ​អ្នក​មិនមាន​អារម្មណ៍​បរិភោគ​អ្វី​ទាល់តែសោះ ដោយ​ឃើញ​អាហារ​គឺ​ញ៉ាំ​មិន​ចូល​តែម្តង​។ បើ​កើតមាន​អាកា​រៈទាំង​នេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​សុខភាព​របស់​អ្នក​ឲ្យ​បាន​ខ្ពស់ ព្រោះ​មិន​ញ៉ាំ​ក្នុង​រយៈពេល​យូរ អាចធ្វើ​ឲ្យ​អ្នក​ដួល​បាន​។​
 
3.​ ​នៅពេលដែល​អ្នក​ស្គម​បានសម្រេច ប៉ុន្តែ​ក្នុង​ខ្លួន​មិនមាន​កម្លាំង​សោះ ក៏​អ្នក​គួរតែ​ប្រយ័ត្ន​ផងដែរ ព្រោះ​ជួល​កាល​អ្នក​អាច​ប្រើ​វិធី​ជ្រុល ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកជា​ខ្លាំង​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ក្នុងដំណាក់កាល​សម្រក​ទ​ម្ង​ន់​របស់​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com