អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អង់គ្លេស​ដែល​រៀបចំ​ដោយ IDP ទាក់ទាញ​បាន សិស្ស​-​និស្សិត​ជាង​៤០០​នាក់​
21, Jan 2019 , 3:09 pm        
រូបភាព
​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០១៩ ស្ថាប័ន​អប់រំ IDP កម្ពុជា​បានរៀបចំ​ម្ម​វិធី​ពិរ​ព័​ណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អង់គ្លេស ដែល​បាន​ប្រព្រឹត្តទៅ ក្រោម​ការចូលរួម​ពី​ស្ថាប័ន​អប់រំ​ចំនួន ១៥ មកពី​អង់គ្លេស​ដែល​ធ្វើដំណើរ​មកកាន់​សាលា ACE សាខា​ទួលគោក ទីក្រុង​ភ្នំពេញ ដើម្បី​ផ្តល់​ប្រឹក្សា​ផ្ទាល់ និង​បង្ហាញ​នៅ​ជម្រើស​សិក្សា​នានា​នៅ​ប្រទេស​អង់គ្លេស​ទៅកាន់ សិស្សានុសិស្ស និង​មាតាបិតា​។ កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍ នៅ​អង់គ្លេស គឺជា​វេទិកា​ដ៏​ធំ​មួយ​ប្រចាំឆ្នាំ ដែល​បង្ហាញ​នៅ​ឱកាស​សិក្សា លំដាប់ថ្នាក់​ពិភពលោក នៅ​អង់គ្លេស ដែល​បានរៀបចំ​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា ដែលជា​ស្ថាប័ន​នាំមុខគេ​ជុំវិញ​ពិភពលោក​ក្នុងការ​ផ្តល់​ប្រឹក្សា​ពត៌មាន និង​ក្នុង​ការបញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​អង់គ្លេស អូ​ស្រា្ត​លី ណូ​វែ​ល​ហ្សេ​ឡង់ កាណាដា អាមេរិក និង​អៀរ​ឡង់​។ ស្ថាប័ន IDP មាន​ជាង ១០០ ការិយាល័យ​ជុំវិញ​ពិភពលោក និង​នៅ​អង់គ្លេស​ផ្ទាល់​ផងដែរ​។
 
​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ IDP ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ដូច​អ្វីដែល​យើង​បានដឹង​រួចមកហើយ ប្រព័ន្ធ​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស​ផ្តល់អោយ​សិស្ស និស្សិត​នូវ​ស្តង់ដារ​ការអប់រំ​លំដាប់​ពិភពលោក​នូវ​គ្រប់​កម្រិតសិក្សា និង​ត្រូវបានគេទទួលស្គាល់​ជា​សកលលោក​ទៀតផង​។ កំនើន​សិស្ស និស្សិត​ក៏ដូចជា​អាណាព្យាបាល​កាន់តែ​ច្រើនឡើង​បានដឹង និង​ស្វែងយល់​ពី​ហេតុផល​នេះ ហើយក៏​បានធ្វើ​ការសម្រេច​ចិត្ត​ជ្រើសរើស​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស​ជាច្រើន​ទៀតផង​។ សិស្ស និស្សិត​ដែល​បាន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស ហើយ​តែងតែ​ត្រលប់មក​កម្ពុជា​វិញ​ជាមួយ​ភាពជា​អ្នកដឹកនាំ​សម្រាប់​ប្រទេស និង​ចំណេះដឹង​ដែលមាន​គុណភាព​ល្អប្រសើ​រ​» ។​




 
​គួរ​បញ្ជាក់ថា​ស្ថាប័ន​អប់រំ​ច្រើនជាង ១៥ មកពី​ប្រទេស​អង់គ្លេស​បាន​មាន​វត្ត​មាននៅ​កម្មវិធី​ពិព័រណ៍ និង​សិស្ស និស្សិត និង​អាណាព្យាបាល​បាន​មកជួប​ប្រឹក្សា​ជាមួយនឹង​អ្នកតំណាង​ដែល​មកពី​ស្ថាប័ន​ទាំងអស់ និង​ទទួលយក​ពត៌មាន​អំពី​ជម្រើស​សិក្សា​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​វិទ្យាល័យ ថា្នក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ ក៏ដូចជា​ព័ត៌មាន​អំពី​អាហារូបករណ៍​ដែល​ពាក់ព័ន្ធ និង​តម្រូវការ​ទិដ្ឋាការ​ផ្សេងៗ​។ ការចូលរួម​ពិព័រណ៍​នេះ និង​ការផ្តល់​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP គឺ​មិន​តម្រូវអោយ​បង់ប្រាក់​ទេ​។​




 
​លោកស្រី Tina Redshaw អគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​ការ​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស​មិន​ត្រឹមតែ​ផ្តល់ឱកាស​អោយ​និស្សិត​ទទួលបាន​នៅ​ការអប់រំ​តាមបែប​ទំនើប និង​ទាន់សម័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ផ្តល់អោយ​និស្សិត​នូវ​ឱកាស​ការងារ​ល្អៗ ដោយសារតែ​ស​ញ្ញ​ប័ត្រ និង​គុណភាព​សិក្សា​នៅ​អ​ង៉​ក្លេ​សត្រូវ​បានទទួល​ស្គាល់​ទូទាំង​សកលលោក​ទៀតផង​។ សម្រាប់​សិស្ស និស្សិត និង​ឳ​ពុក​ម្តាយ​ដែល​អញ្ជើញ​មក​នៅថ្ងៃនេះ ខ្ញុំ​សង្ឃឹមថា​កម្មវិធី​ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អង់គ្លេស​នា​ថ្ងៃនេះ ផ្តល់នៅ​បទពិសោធន៍​ល្អៗ​ដែល​អាចធ្វើអោយ​អ្នកចូលរួម​ទាំងអស់ ងាយ​ស្រូល​ក្នុងការ​សម្រេចចិត្ត​ទៅ​បន្ត​ការសិក្សា​នៅ​អង់គ្លេស​» 




 
​ដោយឡែក មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏​មានបាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ និង​បាន​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ អង់គ្លេស​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ចូលរួម​ផ្តល់​ប្រឹក្សា​ពី ការចុះឈ្មោះ​ប្រលង និង​ការ​ត្រៀមប្រលង IELTS​។ ស្របគ្នា​នេះដែរ មជ្ឈមណ្ឌល​តេស្ត IELTS ប្រចាំ​កម្ពុជា បានធ្វើ​ការបើក​ដំណើរការ និង​កាត់​ខ្សែបូរ​ស្វាគមន៍​ក្នុង​ការបើក​ដំណើរការ​បន្ទប់ CDI Lab ជា​លើកដំបូង​ផងដែរ​។ ជាមួយនឹង​ប្រព័ន្ធ​ថ្មី​នេះដែរ សាធារណជន​អាចធ្វើ​ការជ្រើសរើស​ធ្វើតេស្ត IELTS តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ ប្រព័ន្ធ​តេស្ត IELTS CDI នេះ​ត្រូវបាន​គេ​រំ​ពឺ​ង​ទុក​ថា​នឹង​ក្លាយជា​ជម្រើស​តេស្ត​ងាយស្រួល​ដែល ធ្វើអោយ​តម្រូវការ​តេស្ត IELTS កើនឡើង​ជុំវិញ​ពិភពលោក ក៏ដូចជា​ធ្វើអោយ​បេក្ខជន​ប្រលង មាន​សមត្ថភាព​ប្រើប្រាស់​ប​ចេ្ច​ក​វិទ្យា​ដែល​កំពុង​រីកចម្រើន​។ ក្នុងនាម​ជា​មជ្ឈមណ្ឌល​តេស្ត​អន្តរជាតិ IELTS តែមួយគត់​នៅ​កម្ពុជា ស្ថាប័ន​អប់រំ IDP មាន​ក្តីរំភើប​រីករាយ​ដែល​អាច​ផ្តល់​បទពិសោធ​ថ្មី​នេះ​ដល់​សាធារណជន​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​បេក្ខជន​ធ្វើតេស្ត​សម្រាប់​ការសិក្សា ការងារ និង​ការ​ចំណាក់ស្រុក​ជាដើម​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com