ពីនេះ ពីនោះ
«​ពាក់​» និង​»​ស្លៀក​» ប្រយ័ត្ន​ប្រើ​ច្រឡំ​គ្នា​!
22, Jan 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​ពាក់​* និង​«​ស្លៀក​» ជា​ភាសា​ដែល​ពលរដ្ឋ​ប្រើ​ជាប្រចាំ​ថ្ងៃ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​ប្រើពាក្យ​ទាំងពីរ​នេះ នៅ​មិនទាន់​ត្រឹមត្រូវ​ទៅតាម​វចនានុក្រម​ខ្មែរ​នៅឡើយ​ទេ​។  សម្តេច​ព្រះសង្ឃ ទ្រង់​ពន្យល់​ពាក្យ​ទាំងពីរ​នេះ​ដូច្នេះ​ថា​៖



​កិរិយាសព្ទ «​ពាក់​»  មានន័យ​ច្រើនយ៉ាង បើ​និយាយ​ក្នុង​នៅ​ការដាក់​ព្យូ​រ ឬ​ដាក់​ថ្ពក់​បន្តោក គេ​និយាយថា ដាក់​ឆ័​ត្រ​នឹង​ដៃកែវ​។ បើ​និយាយ​នៅក្នុង​ការ លើក​ស៊ក ក្រ​ហក​រាងកាយ ឬ​ប្រដាប់​តាក់តែង​រាងកាយ គេ​ច្រើន​និយាយថា ពាក់អាវ​, ពាក់កង​, ពាក់ចិញ្ចៀន​,​ពាក់មួក​, ពាក់​ស្រោមជើង​, ពាក់​ស្បែកជើង​។​ល​។  
 
​ពាក្យ «​ពាក់​»​នេះ បើ​គេ​ប្រើ​នៅក្នុង​ន័យ​ជាការ​ឡើង​ពាន​លើ​គ្នា គឺ​គេ​និយម​និយាយថា គោ​ពាក់​គ្នា​,​ពាក់ខ្សែទាម​, ពាក់​ចំបាប់​,​ពាក់ព័ន្ធ​, ពាក់​មង ជាដើម​។ 
​ចំណែក «​ស្លៀក​» គឺ​សម្រាប់​ប្រើ​បានតែ ស្លៀកសំពត់​,​ស្លៀកខោ​,​ស្លៀកពាក់ មានន័យថា ស្លៀក​ផង​ពាក់​ផង​(​ស្លៀ​ត​សំពត់​ពាក្យ​អាវ​)៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com