ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
រថយន្តបុរាណ កាន់តែនិយមនៅស្រុកខ្មែរ
× បច្ចុប្បន្នគេសង្កេតឃើញមានរថយន្តបុរាណកាន់តែច្រើនទៅៗ ត្រូវបានគេប្រើប្រាស់ក្នុងរូបភាពផ្សេងៗគ្នានៅប្រទេសកម្ពុជា។ ពលរដ្ឋខ្មែរខ្លះ ទិញរថយន្តបុរាណមកធ្វើជាយានជំនិះប្រចាំថ្ងៃ អ្នកខ្លះទិញដាក់តាំងលម្អផ្ទះ,ភោជនីយដ្ឋាន ឬអាហារដ្ឋានជាដើម។ សណ្ឋាគារមួយចំនួនក៏មានដាក់តាំង និងជួលរថយន្តបុរាណសម្រាប់អតិថិជនដែរ។
សប្ដាហ៍នេះ នាយយ៉ាន នៃសារព័ត៌មានថ្មីៗ សូមណែនាំលោកអ្នកអំពីរថយន្តបុរាណ ២គ្រឿង ដែលអាចបើកបរបានធម្មតា ហើយវាមានវត្តមាននៅប្រទេសខ្មែរ។ រថយន្តចំណាស់ទាំង២គ្រឿង ត្រូវបាននាំចូលពីប្រទេសជប៉ុន។ រថយន្តប្រភេទទី១ គឺម៉ាក CITROËN 2CV (២សេស) ពណ៌ប្រផេះ លាយខៀវចាស់ ផលិតឆ្នាំ១៩៧០ ។ ចំណែកមួយគ្រឿងទៀតម៉ាក MAZDA Carol 360 ពណ៌ក្រហម លាយស(ពណ៌ទង់ជាតិជប៉ុន)ផលិតឆ្នាំ១៩៦៥។
សូមស្តាប់ការអត្ថាធិប្បាយរបស់នាយយ៉ាន នៃសារព័ត៌មានថ្មីៗខាងក្រោមនេះ៖
Tag:
រថយន្ត
យានយន្ត
រថយន្តបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com