កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ជប៉ុនប៉ះអារ៉ាប៊ីសាអូឌីតដើម្បីឡើងជួបវៀតណាម (ឆ្វេង) Maya Yoshida ប្រធានក្រុមជប៉ុន និង Salem Al-Dawsari ខ្សែបម្រើអារ៉ាប៊ីសាអូឌីត
× ជប៉ុននឹងត្រូវតទល់ជាមួយអារ៉ាប៊ីសាអូឌីតក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០១៩ នៅឯកីឡដ្ឋាន Al-Sharjah ក្នុងក្រុង Sharjah ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី២១ ខែមករា វេលាម៉ោង ៦:០០នាទីល្ងាច [ម៉ោងនៅកម្ពុជា]។ ក្រុមទាំងពីរនេះ ក្រុមណាឈ្នះនឹងត្រូវឡើងទៅជួបវៀតណាមនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។
ម្ចាស់ជើងឯកពានតំបន់អាស៊ី ៤សម័យដែលដឹកនាំដោយលោក Hajime Moriyasu បានយកជ័យជម្នះទាំងបីប្រកួតក្នុងវគ្គសន្សំពិន្ទុតាមពូលដើម្បីឈានមកដល់វគ្គនេះ ខណៈដែល អារ៉ាប៊ីសាអ៊ូឌីតដែលមានលោក Juan Antonio Pizzi ជាគ្រូបង្វឹក ឈ្នះពីរលើក និងចាញ់មួយក្នុងចំណោម៣ប្រកួតក្នុងពូល E។
ក្រុមទាំងពីរធ្លាប់មានប្រវត្តិប្រកួតចំនួន៥លើករួចមកហើយក្នុងព្រឹត្តិការណ៍ Asian Cup នេះ ក្នុងនោះជប៉ុនក្រុមមានប្រៀបដោយឈ្នះដល់ទៅ៤ដង ហើយអារ៉ាប៊ីសាអ៊ូឌីតឈ្នះតែម្តងប៉ុណ្ណោះ។ លើសពីនេះទៀតនោះកាលពីជំនួបនៅ World Cup 2018 នៅរុស្ស៊ីកន្លងទៅ ក្រុមរហស្សនាមសាម៉ូរ៉ៃក៏បានយកឈ្នះក្រុមពីតំបន់អារ៉ាប់នេះដោយលទ្ធផល ២-១ ផងដែរ
ទាំងជប៉ុន និងអារ៉ាប៊ីសាអ៊ូឌីត ក្រុមណាឈ្នះនឹងត្រូវទៅជួបក្រុមពីតំបន់អាស៊ានវៀតណាមនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។
ក្រៅពីជំនួបរវាងជប៉ុននិងអារ៉ាប៊ីសាអ៊ូឌីត ក៏មានការប្រកួតពីរគូរផ្សេងទៀតផងដែរ ដោយម្ចាស់ការពារជើងឯកអូស្ត្រាលីត្រូវតទល់ជាមួយអ៊ូសបេគីស្ថាន នៅវេលាម៉ោង៩:០០នាទីយប់ ហើយម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួមត្រូវបើកទ្វារស្វាគមន៍កៀហ្ស៊ីស៊ីស្ថាន នៅម៉ោង១២:០០នាទី ក្នុងវគ្គ១៦ក្រុមចុងក្រោយនេះ។ ក្នុងចំណោម៤ក្រុមនេះ នឹងត្រូវសម្រេចយក២ក្រុមដើម្បីបន្តប្រជែងនៅវគ្គ៨ក្រុមចុងក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com