អត្ថបទពាណិជ្ជកម្ម
អេ អាយ អេ​(​ខេ​ម​បូ​ឌា​) អបអរ​«​ខួប​១០០​ឆ្នាំ និង​ប្ដេជ្ញា​១» ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួលបាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​
21, Jan 2019 , 5:24 pm        
រូបភាព
​អេ អាយ អេ​(​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (​អេ អាយ អេ ខេ​ម​បូ​ឌា​) បានប្រកាស​គម្រោង «​ទីលាន​បាល់ទាត់​១០០» របស់ខ្លួន​នៅថ្ងៃនេះ ដើម្បី​ប្រារព្ធ​ខួប​១០០​ឆ្នាំ​របស់​សម្ព័ន្ធ AIA នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ មនុស្ស​ប្រមាណ ២០០០ នាក់ ដែលជា​អតិថិជន បុគ្គលិក ទីប្រឹក្សា​ផែនការ​ជីវិត AIA នឹង​អ្នកចូលរួម​ជាច្រើន​ទៀត ត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុង​ការអបអរ​ក្រោម​ប្រធានបទ «​ខួប​១០០​ឆ្នាំ ដើម្បី​ការ​បេ្ត​ជ្ញា​១» ដោយ​រួមមាន​កម្មវិធី​និង​សកម្មភាព​ជាច្រើន ដើម្បី​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់ AIA ក្នុង​ការជួយ​ឲ្យ​ប្រជាជន​ទទួលបាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​។​
 
​ព្រឹត្តិការណ៍​នេះ​ផ្តោត​សំខាន់​លើ​ការរត់​រួមគ្នា​ចម្ងាយ​មួយ​គីឡូ​មែត្រ ដោយមាន​ការចូលរួម​ពី​ក្រុម​អ្នកតំណាង​សតវត្ស​ន៍ AIA ដែលជា​បុគ្គលិក ទីប្រឹក្សា​ផែនការ​ជីវិត AIA អតិថិជន វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អត្ត​ព​លិ​ក និង​តារា​ល្បីៗ​ជាច្រើន​នាក់​។ អ្នកតំណាង​ទាំងអស់​បាន​កាន់​គប់​និមិត្តរូប​១០០​ឆ្នាំ ដើម្បី​អបអរ​ប្រវត្តិសាស្ត្រ​របស់ AIA​។ គប់​និមិត្ត​រូបនោះ ត្រូវបាន​រចនា​ឡើង ដោយ​បង្ហាញ​នូវ​បណ្ណ​សន្យា​រ៉ាប់រង​ជីវិត​ដំបូងបង្អស់ និង​ព្រមទាំង​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប ដើម្បី​តាមដាន​ចម្ងាយ​ផ្លូវ​។​


 
​ក្នុង​ថ្ងៃ​នោះដែរ អ្នកចូលរួម​ទទួលបាន​ការពិនិត្យ និង​ពិគ្រោះ​សុខភាព​ដោយ​ឥតគិតថ្លៃ ព្រមទាំង​បាន​រីករាយ​ទស្សនា​វិចិត្រសាល​ស្ដីអំពី​សុខភាព ដែលមាន​តាំង​បង្ហាញ​នូវ​គន្លឹះ​សុខភាព​ល្អៗ ទាក់ទិន​នឹង​អាហារូបត្ថម្ភ សុខភាព​រាងកាយ សុខុមាលភាព​ផ្លូវចិត្ត តុល្យភាព​ការងារ​និង​ជិវិត និង​បរិស្ថាន​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​។ បន្ថែម​ពីនេះ ក៏មាន​ការរៀបចំ​សកម្មភាព​លក្ខណៈ​គ្រួសារ​សប្បាយៗ​ជាច្រើន​ពេញ​មួយថ្ងៃ​។​
 
​អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា លោក Richard Bates បាន​មានប្រសាសន៍ថា ៖ «​យើង​មាន​មោទនភាព​ដែល​បាន​ក្លាយជា​ទីផ្សារ AIA ទីមួយ សម្រាប់​ការអបអរ​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​នេះ​រប​ស់ស​ម្ព័​ន AIA​។ នេះ​គឺជា​ដំណើរ​ពេញ ១០០​ឆ្នាំ ដែល​បានធ្វើ​ឲ្យ​ជីវិត​មនុស្ស​រាប់លាន​នាក់​កាន់តែ​ប្រសើរឡើង​។ ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​រីករាយ​នឹង​អបអរ​ខួប ១០ ឆ្នាំ​ដោយ​ដាក់​ឲ្យ​ដំណើរការ​នូវ​គម្រោង ទីលាន​បាល់ទាត់​១០០ ដែល​នឹង​ផ្ដល់​ការកែលម្អ​តារាង​បាល់ទាត់​ឲ្យ​សាលារៀន​ចំនួន​១០០​សាលា​ទូទាំង​កម្ពុជា តាមរយៈ​ការផ្ដល់ជូន​នូវ​សម្ភារៈ​ជាច្រើន ដើម្បី​បណ្ដុះ​ក្ដី​ស្រលាញ់​សម្រាប់​កីឡា និង​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​»​។​


 
​គម្រោង ទីលាន​បាល់ទាត់​១០០ របស់ អេ អាយ អេ ខេ​ម​បូ​ឌា នេះ នឹង​ផ្ដល់ជូន​សាលាបឋមសិក្សា​ចំនួន ១០០ ទូទាំងប្រទេស​នូវ​បង្គោល​ទី​ចំនួន​២ ក្ដារ​អម​តារាង​៤ បាល់​១០​គ្រាប់ អាវកាក់​៣០ និង​កោណ​ហាត់​បាល់​៤០ សម្រាប់​សាលា​នីមួយៗ​។ សាលាបឋមសិក្សា​ទាំងឡាយ អាចដាក់​ពាក្យ​ស្នើ និង​ស្វែងយល់​បន្ថែម​ពី​គម្រោង​នេះ នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក AIA Cambodia​។​
 
​គប់​និមិត្តរូប​ខួប​១០០​ឆ្នាំ តំណាង​ឲ្យ​ដំណើរ​ប្រវត្តិសាស្ត្រ​របស់ AIA ហើយ​គប់​នេះ​នឹងធ្វើ​សំណើរ​ឆ្លងកាត់​ទីផ្សា​រទាំង​អស់​របស់ AIA ដោយ​ចាប់ផ្ដើម​ពី​កម្ពុជា ដែលជា​ទីផ្សារ​មាន​អាយុកាល​ក្មេង​ជាងគេ បន្ត​ដល់ទី​ក្រុង​សៀង​ហៃ ដែលជា​ដែន​កំណើត​នៃ​សាវតា​របស់ខ្លួន​និង​បញ្ចា​ប​ដំណើរ​នៅ​ទីក្រុង​ហុងកុង ដែល​ជាទី​តាង​សម្ព័ន្ធ AIA​។​
 
​លោក JACKY CHAN នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​របស់​សម្ព័ន្ធ AIA បាន​មានប្រសាសន៍ថា​៖ «AIA មាន​ដើមកំណើត​នៅ​ទីក្រុង​សៀង​ហៃ ក្នុង​ឆ្នាំ ១៩១៩ ហើយ​គ្រប់គ្នា​នៅ AIA មាន​មោទនភាព​យ៉ាងខ្លាំង ដែល​បាន​ឃើញថា អាជីវកម្ម​មួយ​នេះ​មាន​រីក​ច្រើន​ក្នុង​ទីផ្សារ​ថ្មី​មួយ​ដូចជា​ប្រទេស​កម្ពុជា​។ នៅពេល​យើង​សម្លឹង​មើលទៅ ១០០​ឆ្នាំ​បន្ទាប់ យើង​មាន​អារម្មណ៍​ថា​ការប្ដេជ្ញា​របស់​យើង​ក្នុង​ការជួយ​ប្រជាជន​ទទួលបាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើ​ឡើង កាន់​តែមាន​សារៈសំខាន់​ខ្លាំង​ឡើង​ថែមទៀត​»​។​


 
​គួររំលឹកថា នៅ​ឆ្នាំ ១៩១៩ សហគ្រិន​ជនជាតិ​អាមេរិក​ឈ្មោះ Cornelius Vander Starr បានចាប់ផ្ដើម​អាជីវកម្ម​ធានារ៉ាប់រង​មួយ​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សម្ព័ន្ធ AIA បច្ចុប្បន្ន​។ ១០០ ឆ្នាំ​ក្រោយមក AIA បាន​ក្លាយទៅជា​សម្ព័ន្ធ​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត ចុះ​ប​ញ្ជើ​ជា​សាធារណៈ​ឯករាជ្យ​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ី​។ អេ អាយ អេ ខេ​ម​បូ​ឌា ដែលជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ AIA មាន​មោទនភាព​ប្រារព្ធ​ខួប​១០០​ឆ្នាំ​ដ៏​សំខាន់​នេះ​។ ដំណើរ​ប្រវត្តិសាស្ត្រ​នេះ គឺជា​ដំណើរ​មួយ​ប្រកបដោយ​ភាពក្លាហាន សម្រាប់​ការត្រួសត្រាយ​ផ្លូវ​ឲ្យ​អ្នកជំនាន់ក្រោយ​។​វា​ជា​ដំណើរ​ពេញ ១០០​ឆ្នាំ​នៃ​ភាព​រីកចម្រើន និង​ភាពជោគជ័យ​។ ហើយ​ពិតណាស់ ការធ្វើដំណើរ​របស់​យើង​នៅតែ​បន្ត​ឆ្ពោះទៅមុខ​ជានិច្ច​៕


























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com