ជាតិ
សង្គមជាតិ
ចិន គ្រោង​ភ្ជាប់​ខ្សែកាប​អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ​ពី​ភ្នំពេញ ទៅ​ហុងកុង​
21, Jan 2019 , 6:16 pm        
រូបភាព
រូបបានពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
រូបបានពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
​ភ្នំពេញ​៖ ចិន មាន​គម្រោង​សាងសង់​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ពី​ទីក្រុង​ភ្នំពេញ ទៅ​ហុងកុង ដើម្បី​ជំរុញ និង​លើកកម្ពស់​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​កម្ពុជា ឲ្យ​កាន់​តែមាន​គុណភាព និង​មាន​ល្បឿន​លឿន​ជាង​មុន​។ នេះ​ការលើកឡើង​របស់ លោក ស៊ូ ស៊ី​វេ (Xu Siwei) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន នៅ​ចំពោះ​ចំពោះមុខ សម្តេច ហ៊ុន សែន ក្នុងជំនួប​ពិភាក្សា​ការងារ នៅ​ទីក្រុង​ប៉េកាំង នា​ថ្ងៃទី​២១ មករា​។

 
​ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បាន​ឯកភាព​ចំពោះ​គម្រោង​នេះ​។  ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បាន​សរសេរ​ពីស​ម្តី​របស់​សម្តេច ក្នុងជំនួប​នោះ យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា​ទើបតែ​មាន​ប្រព័ន្ធ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​សមុទ្រ​តែមួយ​ប៉ុណ្ណោះ​។ កម្ពុជា ត្រូវការ​ក្រុមហ៊ុន​វិនិយោគ​ច្រើន​ថែមទៀត លើ​វិស័យ​បច្ចេកវិទ្យា​»​។ 
 
​សូមបញ្ជាក់ថា ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​របស់​ចិន​នេះ  កំពុង​ផលិត​វា​រី​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម និង​មាន​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ផងដែរ​។ 
 

Tag:
 ​ខ្សែកាប​
  កម្ពុជា​-​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com