ជាតិ
សង្គមជាតិ
ក្រសួង​សាធារណការ កែសម្រួល​សមាសភាព​អ្នកនាំពាក្យ​របស់ខ្លួន​
21, Jan 2019 , 11:19 pm        
រូបភាព
លោក ប៉ាល់ ចន្ទតារា លោក គង់ វិមាន លោក វ៉ាស៊ឹម សុរិយា និង លោក ហ៊ាង សុទ្ធាយុត្តិ
លោក ប៉ាល់ ចន្ទតារា លោក គង់ វិមាន លោក វ៉ាស៊ឹម សុរិយា និង លោក ហ៊ាង សុទ្ធាយុត្តិ
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញ​ប្រកាស​មួយ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ ដើម្បី​ផ្តាស់​ប្តូរ​សមាសភាព​នៃ​អ្នកនាំពាក្យ​។

 
 
​បើតាម​ប្រកាស សមាសភាព​ថ្មី​នៃ​អ្នកនាំពាក្យ​ក្នុង​ក្រសួង​សាធារណការ មាន​៤​រូប គឺ លោក ប៉ាល់ ចន្ទ​តារា រដ្ឋលេខាធិការ លោក គង់ វិមាន អនុរដ្ឋលេខាធិការ លោក វ៉ា​ស៊ឹម សុរិយា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ និង លោក ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​។ 
 
 
​ក្នុងចំណោម​អ្នក​ទាំង​៤ ដែល​ទើបនឹង​ត្រូវបានតែងតាំង មាន​ម្នាក់ ជា​អ្នកនាំពាក្យ​ចាស់ គឺ​លោក វ៉ា​ស៊ឹម សុរិយា​។ អ្នកនាំពាក្យ​ពីមុន ដែល​ត្រូវបានតែងតាំង​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៦ ក៏មាន​៤​រូប​ដែរ គឺ​លោក វ៉ា​ស៊ឹម សុរិយា លោក ចាន់ តារា លោក នូ វឌ្ឍនៈ និង លោក ច័ន្ទ សំឡេង​៕ 

Tag:
 ក្រសួង​សាធារណការ​
  អ្នកនាំពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com