កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ជើងឯក៤សម័យកាល ជប៉ុន បាន​កៅអី​ទៅ​ជួប​វៀតណាម​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​
21, Jan 2019 , 8:45 pm        
រូបភាព
កីឡាករជប៉ុនអបអរក្រោយការស៊ុត​បាល់បញ្ចូលទី។ រូបថត បណ្តាញសង្គមផ្លូវការ Asian Cup
កីឡាករជប៉ុនអបអរក្រោយការស៊ុត​បាល់បញ្ចូលទី។ រូបថត បណ្តាញសង្គមផ្លូវការ Asian Cup
ដោយ: ថ្មីៗ
គ្រាប់​បាល់​បញ្ចូល​ទី​តែមួយ​គ្រាប់​របស់ Takehiro Tomiyasu លើ​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​តង់​ទីមួយ ជា​លទ្ធផល​ដ៏​ពេញចិត្ត​សម្រាប់​ជប៉ុន​ក្នុង​ការឈាន​បន្តទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ ដែលមាន​វៀតណាម​នៅ​រង់ចាំ​រួចជាស្រេច​។​



​ក្នុងជំនួប​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​កីឡដ្ឋាន Sharjah Stadium នៃ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ខ្សែការពារ Takehiro Tomiyasu សម្រេចបាន​ឱកាស​មាស​របស់ខ្លួន​នៅ​នាទី ទី​២០ ក្រោយ​ការបញ្ជូន​ពី​ជ្រុង​របស់ Gaku Shibasaki ហើយ​លទ្ធផល ១-០ ត្រូវ​រក្សា​រហូតដល់​ប​ញ្ច​ប់​ការប្រកួត​។​

​ជប៉ុន​ដែលជា​ម្ចាស់​ជើងឯក​៤​សម័យកាល កំពុង​បោះជំហាន​ទៅរក​ការ​ដណ្តើមពាន​សារជាថ្មី​ម្តងទៀត ក្រោយ​ខកខាន​អស់​រយៈពេល​៨​ឆ្នាំ ប៉ុន្តែ​ពួកគេ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជា​បន្តបន្ទាប់ ដោយនៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ក្រុម​សា​មួ​រ៉ៃ ត្រូវ​តទល់​ជាមួយ​វៀតណាម ដែល​បាន​យកឈ្នះ​ហ្ស៊​កដា​នី ក្នុងការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​សម្រេច​ក្តី ក្រោយ​លទ្ធផល​ស្មើ ១-១ ក្នុង​រយៈពេល​១២០​នាទី​។​



អា​រ៉ា​បី​សា​អូឌីត ដែល​ទើបតែ​បង្ហាញខ្លួន​នៅ World Cup ដូច​ជប៉ុន​ផងដែរ​នោះដែរ ខក​ឱកាស​ក្ស​ម្រា​ប់​ការស្វែងរក​ពាន​ជា​លើក​ទី​៤​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ក្រុម​ពិភព​អារ៉ាប់​មួយ​នេះ ជា​ក្រុមទី​បួន​បន្ទាប់ពី​ហ្ស៊​កដា​នី អូ​ម៉​ង់ និង​ថៃ ត្រូវ​ហាលអាវ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

​ក្រៅពី​ជប៉ុន​ដែល​ត្រូវ​ជួប​វៀតណាម ចិន​ដែល​បាន​ទម្លាក់​ថៃ ២-១ ក៏​ត្រៀមខ្លួន​ប្រជែង​ជាមួយ​អ៊ីរ៉ង់​ផងដែរ​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។ អ៊ីរ៉ង់​បោះជំហាន​ទៅមុខ ក្រោយ​បំបាក់​អូ​ម៉​ង់ ២-០៕


Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com