អត្ថបទពាណិជ្ជកម្ម
ប្លែក​ភ្នែក​! ប្លែក​អារម្មណ៍​! និង​ទទួលយក​អាំង​ប៉ាវ​លាភ​សំណាង​ដ៏​សន្ធឹកសន្ធាប់នៅក្នុងពិព័រណ៍​«​បេ​ប៊ី​អោត​ឡេ​ត Chinatown»
22, Jan 2019 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ហាង​ប៊ី​អោត​ឡេ​ត នឹង​នាំមក​នូវ​ភាព​ប្លែក​ភ្នែក ប្លែក​អារម្មណ៍​មួយទៀត សម្រាប់​ស្វាគមន៍​អតិថិជន​របស់ខ្លួន​នៅក្នុង​ខែមករា ឆ្នាំ​២០១៩​នេះ នោះ​គឺ​ការរៀបចំ​ពិព័រណ៍​«​បេ​ប៊ី​អោត​ឡេ​ត Chinatown»​។ ពិព័រណ៍​នេះ មាន​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៧ ខែមករា​នេះ នៅ​ហាង ប៊ី​អោត​ឡេ​ត សាខា​ទួលគោក​។
 
​តាម​លោក វាល​សុន ឃីម នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ហាង​បេ​ប៊ី​អោត​ឡេ​ត នៅក្នុង​ព្រឹត្តិការណ៍​នេះ នឹងមាន​ការចូលរួម​ពី​សំណាក់​តំណាង​លក់​ផលិតផល​ទារក កុមារ​ជាច្រើន  ចូលរួម ជាមួយនឹង​ប្រ​ម៉ូ​សិន​ដ៏​សន្ធឹកសន្ធាប់​។  លោក វាល​សុន បន្ថែមទៀតថា បេ​ប៊ី​អោត​ឡេ​ត នឹង​ផ្តល់ជូន​ភាពសប្បាយ​រីករាយ និង​កាន់តែ​ប្លែក​អារម្មណ៍​ទៅដល់​អតិថិជន​ផងដែរ ដោយ​ការតុបតែង​បែប Chinatown , ការស្វាគមន៍​ដោយ​ម៉ុង​សាយ និង​ឱកាស​ចាប់យក​អាំង​ប៉ាវ​សំណាង ១​សន្លឹក​ភ្លាម ដែល​ក្នុង​អាំង​ប៉ាវ​មាន​ទឹកប្រាក់​ដល់​ទៅ​១០០​ដុល្លារ​។ លើសពីនេះ  ក៏​នឹងមាន​ទីតាំង​លេង​ហ្គេម​កម្សាន្ត​សម្រាប់​កុមារៗ​ផងដែរ​។ 
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារ​ព័ត​មាន​ថ្មីៗ និង​លោក វាល​សុន ឃីម នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ហាង​បេ​ប៊ី​អោត​ឡេ​ត ដូចតទៅ​៖ 
 
 
​ដូច្នេះ​កុំ​ភ្លេច​ជួបគ្នា​រយៈពេល ៣​ថ្ងៃ​ពេញ ចាប់ពី​ថ្ងៃទី​25-26-27 ខែមករា​នេះ នៅ​បេ​ប៊ី​អោត​ឡេ​ត​សាខា​ទួ​ក​គោក ចាប់ពី​ម៉ោង 8 ព្រឹក​ដល់​ម៉ោង 8 យប់ និង​ទទួលយក​អាំង​ប៉ាវ​លាភ​សំណាង ដ៏​សន្ធឹកសន្ធាប់​ទាំងអស់គ្នា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com