ជាតិ
រដ្ឋាភិបាលផ្តល់ប្រាក់ជាង៣៥លានដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមខែមករានេះ
× ភ្នំពេញ៖ គិតត្រឹមខែមករា ឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់១៤២ពាន់លានរៀល (ប្រមាណ៣៥,៥០លានដុល្លារ) ដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងនោះទឹកប្រាក់ជាង២៥លានដុល្លារ ត្រូវបានរដ្ឋផ្តល់ជូនបន្ថែម លើវិភាគទានដំបូងរបស់រដ្ឋាភិបាល ដែលមានជាង១០លានដុល្លារ។
សេចក្តីជូនដំណឹងរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២១ មករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាបរធនបាល បានអនុម័តលើផែនការសកម្មភាពការងារប្រចាំឆ្នាំ២០១៩ ដោយផ្តោតសំខាន់ និងយកចិត្តទុកដាក់លើ៣ចំណុច។ ចំណុចទី១ ពង្រឹងការរៀបចំប្រព័ន្ធគ្រប់គ្រងសមាជិក និងការគ្រប់គ្រងមូលនិធិ។ ចំណុចទី២ រៀបចំបង្កើតព្រឹត្តិការណ៍ និងសកម្មភាពនានា ដើម្បីធ្វើការកៀរគរ ការបរិច្ចាកឲ្យបានកាន់តែច្រើន និងចំណុចទី៣ បង្កើនការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ អំពីមូលនិធិឲ្យបានកាន់តែទូលាយ។
ក្នុងឆ្នាំ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលមូលនិធិជាសាច់ប្រាក់ ជាង៧,១៧លានដុល្លារ និងទទួលបានដីមួយកន្លែងទំហំជាង១០០០ម៉ែត្រក្រឡា ដែលមានតម្លៃជិត ៨លានដុល្លារ។ នេះបើសេចក្តីជូនដំណឹងខាងលើ៕
Tag:
សុខភាព
មូលនិធិគន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com