កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ កាតា ឡើងទៅជួបកូរ៉េខាងត្បូងវគ្គ១/៤ ក្រោយឈ្នះអ៊ីរ៉ាក់ ១-០ កីឡាករកាតាអបអរក្រោយការស៊ុតបាល់បញ្ចូលទី។ រូបថត បណ្តាញសង្គមផ្លូវការ Asian Cup
× កាតាជាក្រុមកីឡាបាល់ទាត់ជម្រើសជាតិចុងក្រោយក្នុងចំណោម៨ក្រុមនៃព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០១៩ ដែលបានកៅអីទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះអ៊ីរ៉ាក់ ១-០ នៅវគ្គ១៦ក្រុមចុងក្រោយ។
មួយគ្រាប់របស់ខ្សែបម្រើ Bassam Hisham ដែលធ្វើបាននៅនាទី ៦២ ក្នុងនាកីឡដ្ឋាន Al Nahyan Stadium គឺគ្រប់គ្រាន់ហើយដើម្បីឲ្យកាតាឈានទៅជួបកូរ៉េខាងត្បូងនៅវគ្គ៨ក្រុមចុងក្រោយ។
កាតាដែលត្រៀមធ្វើម្ចាស់ផ្ទះពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០២២ ជាក្រុមទី៨ដែលបានកៅអីវគ្គ១/៤ ក្នុងចំណោមក្រុម៧ផ្សេងទៀតដែលរួមមាន កូរ៉េខាងត្បូង ជប៉ុន វៀតណាម អ៊ីរ៉ង់ អូស្ត្រាលី ចិន និងម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រូម។
អ៊ីរ៉ាក់ ទទួលបានលទ្ធផលខកចិត្តដូចបារ៉ែន ថៃ កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន អូម៉ង់ ហ្សកដានី និងអារ៉ាប៊ីសាអូឌីត ដែលមិនអាចឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីលើកទី១៧នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com