ជួយ​ចែករំលែក​! ទាំងនេះ​ជា​ប្រភព​ធម្មជាតិ​ដ៏​ប្រសើរ​នៃ “​ជាតិ​អេ​ឡិច​ត្រូ​លីត្រ​”
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! ទាំងនេះ​ជា​ប្រភព​ធម្មជាតិ​ដ៏​ប្រសើរ​នៃ “​ជាតិ​អេ​ឡិច​ត្រូ​លីត្រ​”
23, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អេ​ឡិច​ត្រូ​លីត្រ គឺជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់ ហើយ​ចាំបាច់​ណាស់​ក្នុងការ​រក្សាបាន​នូវ​តុល្យភាព pH និង​ជាតិ​ទឹក​ត្រឹមត្រូវ​ក្នុង​រាងកាយ​។ អតុល្យភាព ឬ​កង្វះ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ​បង្កបញ្ហា​ចំពោះ​សាច់ដុំ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន រួមទាំង​អាកា​រៈ​អស់កម្លាំង​, រមួល​សាច់ដុំ ឬ​រមួលក្រពើ​, ស្ពឹក និង​ចង្វាក់បេះដូង​លោត​ខុស​ប្រក្រតី​។ អេ​ឡិច​ត្រូ​លីត្រ​ដែល​សំខាន់ៗ​សម្រាប់​រាងកាយ រួមបញ្ចូល​ទាំង​ជាតិ​ប៉ូ​តា​ស្យូ​ម​, សូ​ដ្យូ​ម​, ម៉ាញ៉េ​​ស្យូ​ម​, កាល់ស្យូម​, ក្លរ និង​ផូស្វ័រ​។ ហើយ​អ្នក​កំពុង​ខ្វល់ចិត្ត​មិនដឹងថា​តើ​អាហារ​ណាខ្លះ​ជា​ប្រភព​ធម្មជាតិ​នៃ​អេ​ឡិច​ត្រូ​លីត្រ​មែន​ទេ​?

 


កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​ឱ្យដឹង ពី​ប្រភព​ធម្មជាតិ​ដ៏​ប្រសើរ​នៃ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ ៖
 
១. ផ្លែ​ចេក​
 
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​, សារធាតុចិញ្ចឹម រួមទាំង​អេ​ឡិច​ត្រូ​លីត្រ​។ ចេក ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប៉ូ​តា​ស្យូ​ម​, ម៉ាញ៉េ​ស្យូ​ម​, ម៉​ង់​កា​ណែ​ស​, វីតាមីន B6, ជាតិ​សរសៃ​, វីតាមីន C, វីតាមីន A, ប្រូតេអ៊ីន​, ជាតិ​ដែក ដែល​សុទ្ធសឹងតែ​ជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​ទ្រទ្រង់​រក្សាសុខ​ភាព​រាង​កាយ​។​
 
២. អង្ករសម្រូប​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម និង​អេ​ឡិច​ត្រូ​លីត្រ​ធម្មជាតិ​។ អង្ករសម្រូប​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​សម្បូរ​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​, ផូស្វ័រ​, ម៉​ង់​កា​ណែ​ស​, ទង់ដែង​, សេ​លេ​ញ៉ូ​ម និង​វីតាមីន B3​។ វា​ក៏មាន​ជាតិ​សរសៃ​ខ្ពស់​ផងដែរ ហើយ​ជាតិ​ខ្លាញ់ ឬ​ប្រេង​ក្នុង​អង្ករសម្រូប​អាចជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​យ៉ាង​ប្រសើរ​។​

៣. ទឹកដូង​
 
​ទឹកដូង គឺ​ប្រសើរ​ណាស់​សម្រាប់​សុខភាព ហើយក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ​។ វា​ដើរតួ​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បែប​ធម្មជាតិ​ជួយ​បន្ថែម​ថាមពល និង​បំពេញ​ជាតិ​រ៉ែ ក៏ដូចជា​អេ​ឡិច​ត្រូ​លីត្រ​ដែល​បាត់បង់​នៅពេល​អ្នក​បែកញើស​ច្រើន ឬ​មាន​ជំងឺ​គ្រុនក្ដៅ​។ ទឹកដូង​ក៏​ជា​ប្រភព​ដ៏​សម្បូរបែប​នៃ​វីតាមីន B និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ធ្វើឱ្យ​វា​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​។​
 
៤. បន្លែ​បៃតង
 
​បន្លែ​បៃតង​អាច​ផ្ដល់ឱ្យ​អ្នក​នូវ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ​សំខាន់ៗ​។ ដូច្នេះ​បន្ថែមបន្លែ​បៃតង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​ទទួលបាន​ជាតិ​អេ​ឡិច​ត្រូ​លីត្រ​គ្រប់គ្រាន់​។​
 
៥. ស៊ុត​
 
​ស៊ុត ផ្ដល់ឱ្យ​រាងកាយ​នូវ​អត្ថប្រយោជន៍​សុខភាព​ជាច្រើន ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ riboflavin, ផូស្វ័រ​, វីតាមីន B12, choline និង​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ចាំបាច់​ដូចជា អ៊ីយ៉ូដ និង​សេ​លេ​ញ៉ូ​ម​។ ហើយ​ស៊ុត​ក៏​ជា​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ​ផងដែរ​។​

៦. ទឹកក្រូច​ឆ្មារ​
 
​ជា​ប្រភព​ដ៏​ល្អ​នៃ​អេ​ឡិច​ត្រូ​លីត្រ​។ ទឹកក្រូច​ឆ្មារ ជា​ជម្រើស​នៃ​ភេសជ្ជៈ​ប្រសើរ​បំផុត​មួយ ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម ហើយ​ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​។ វា​ក៏មាន​ផ្ទុក​ជាតិ​កាល់ស្យូម និង​សូ​ដ្យូ​ម​ខ្លះ​ផងដែរ​។ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ទ្វេដង​ចូរ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ជាមួយ​ទឹកឃ្មុំ​, ទឹក និង​អំបិល​បន្តិច​។ អ្នក​អាច​បន្ថែម​ទឹកដូង​ជំនួស​ទឹក​ធម្មតា​ក៏បាន​ដើម្បី​បង្កើន​ជាតិ​អេ​ឡិច​ត្រូ​លីត្រ​ឆាប់រហ័ស​។​
 
៧. ត្រី​សាល​ម៉ុ​ន​
 
​មិន​ត្រឹមតែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ត្រី​សាល​ម៉ុ​ន មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ និង​សារធាតុចិញ្ចឹម រួមបញ្ចូល​ទាំង ម៉ាញ៉េ​ស្យូ​ម​, ផូស្វ័រ និង​កាល់ស្យូម​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​អាស៊ីត​អា​មី​ណូ​ចាំបាច់​, អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣, ស័ង្កសី​, ជាតិ​ដែក​, វីតាមីន A, B6, D និង E​។ អ្នកជំនាញ​ជាច្រើន​ណែនាំ​ឱ្យទទួល​ទាន​ត្រី​សាល​ម៉ុ​ន និង​ត្រី​ផ្សេងទៀត​យ៉ាងហោចណាស់ ២ ដង​ក្នង​មួយ​សប្តាហ៍​។​
 
៨. គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ​
 
​គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ​សឹងតែ​គ្រប់​ប្រភេទ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ ប៉ុន្តែ​អ្នក​គួរ​ជ្រើសរើស​ទទួលទាន​គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ​ដែលមាន​លក្ខណៈ​សរីរាង្គ​គ្មាន​ការកែច្នៃ​។ ជម្រើស​ដ៏​ល្អ​បំផុត គឺ​គ្រាប់​អាល់​ម៉ុ​ន​, គ្រាប់ស្វាយចន្ទី​, គ្រាប់​វាល់​ណឺ​ត​, គ្រាប់ល្ង​, គ្រាប់​ផ្កា​រីករាយ​, គ្រាប់​ផ្កាឈូករ័ត្ន និង​គ្រាប់​សណ្ដែកដី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com