ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយចែករំលែក! ដាំរុក្ខជាតិ ២ មុខនេះនៅផ្ទះ ហើយអ្នកនឹងមិនជួបប្រទះបញ្ហាសុខភាពច្រើនទៀតទេ
× ការមានរុក្ខជាតិឱសថក្នុងផ្ទះនឹងផ្ដល់អត្ថប្រយោជន៍ប្រសើរណាស់ចំពោះអ្នក ដោយមិនចាំបាច់ត្រូវទៅជួបជាមួយគ្រូពេទ្យញឹកញាប់ និងទទួលទានថ្នាំពេទ្យ ក៏ដូចជាត្រូវចំណាយប្រាក់អស់ច្រើនរាល់ពេលមានជំងឺទូទៅដូចជា ឈឺក្បាល, ឈឺពោះ និងបញ្ហាសុខភាពដទៃទៀតស្រដៀងគ្នានេះ។ ដូច្នេះចូរព្យាយាមដាំរុក្ខជាតិឱសថចំនួន ២ មុខដែលមានប្រសិទ្ធិភាពជួយព្យាបាល និងផ្ដល់សុខភាពល្អ។
ខាងក្រោមនេះយើងនិង លើកយកមកបង្ហាញនៅក្នុងបរិវេណដីទំនេរក្នុងផ្ទះ ឬអ្នកអាចដាំក្នុងផើងក៏បាន ៖
១. ជីម្រះព្រៅ
ជីម្រះព្រៅមិនត្រឹមតែជាគ្រឿងផ្សំបន្ថែមក្លិន និងរសជាតិនៃអាហារប៉ុណ្ណោះទេ ប៉ុន្តែជាប្រភេទនៃឱសថរុក្ខជាតិដ៏មានប្រសិទ្ធិភាពខ្ពស់ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពគួរឱ្យកត់សម្គាល់។ យោងតាមរបាយការណ៍មួយពីស្ថាប័នដែលទទួលខុសត្រូវចំពោះការដឹកនាំនិងការគាំទ្រដល់វិជ្ជាជីវៈឱសថស្ថាននៅក្នុងប្រទេសអង់គ្លេស, ស្កុតឡេន និងវ៉េល Royal Pharmaceutical Society បានបង្ហាញថា ប្រេងដែលចម្រាញ់ចេញពីជីម្រះព្រៅ ក៏ដូចជាទឹកជីម្រះព្រៅជួយកាត់បន្ថយការរលាកក្នុងរាងកាយ ក៏ដូចជាអាការៈហើមបានដល់ទៅ ៧៣ ភាគរយឯណោះត្រឹមរយៈពេលប្រមាណពី ២ ទៅ ៣ ម៉ោងក្រោយពីការប្រើប្រាស់។ ការស្រាវជ្រាវមួយដែលត្រូវបង្ហាញនៅសន្និសីទឱសថអង់គ្លេសបានបង្ហាញថា ទឹកជីម្រះព្រៅមានប្រសិទ្ធិភាពសម្លាប់ម៉ូលេគុលដែលបង្កគ្រោះថ្នាក់ និងការពារខួរក្បាលបេះដូង រួមទាំងថ្លើមមិនឱ្យទទួលរងការខូចខាតពីសំណាក់ឥទ្ធិពលរបស់រ៉ាឌីកាល់សេរី។ ក្នុងរូបមន្តបុរាណដើម្បីសម្រួលដល់ក្រពះកំឡុងពេលពិបាករំលាយអាហារ គឺការទទួលទានស្លឹកជីម្រះព្រៅ, ទំពារស្លឹកម្រះព្រៅដើម្បីព្យាបាលអាការៈក្អកខ្លាំង និងឆ្ពុងដើម្បីបំបាត់អាការៈឈឺក្បាល និងលាបលើកន្លែងសត្វល្អិតខាំដើម្បីបំបាត់ការឈឺចាប់ និងបណ្ដេញជាតិពិស។
២. ប្រទាលកន្ទុយក្រពើ
តាំងពីយូរណាស់មកហើយដែលប្រទាលកន្ទុយក្រពើត្រូវបានទទួលស្គាល់ថាជារុក្ខជាតិមានប្រសិទ្ធិភាពខ្ពស់ជួយព្យាបាលរបួសផ្សេងៗ រួមទាំងបញ្ហាស្បែក។ ហើយនៅពេលបច្ចុប្បន្ន ប្រទាលកន្ទុយក្រពើត្រូវបានគេប្រើព្យាបាលជំងឺ និងបញ្ហាសុខភាពជាច្រើន រួមទាំងជំងឺហឺត, ជំងឺទឹកនោមផ្អែម, ជំងឺស្កន់ ឬឆ្កួតជ្រូក និងជំងឺស្បែក psoriasis។ ប្រទាលកន្ទុយក្រពើក៏ត្រូវបានប្រើជាគ្រឿងផ្សំថែរក្សា និងដោះស្រាយបញ្ហាសម្រស់ផងដែរ។ លើសពីនេះទៅទៀត ទឹកប្រទាលកន្ទុយក្រពើមានប្រសិទ្ធិភាពសម្រួលដល់ប្រព័ន្ធរំលាយអាហារ ក៏ដូចជាការរំលាយអាហារដោយជួយកាត់បន្ថយការរលាកក្រហាយ និងលើកកម្ពស់ការព្យាបាលដំបៅក្រពះ។ ការទទួលទានទឹកប្រទាលកន្ទុយក្រពើក៏ជួយបំបាត់ការរលាកក្នុងរោគសញ្ញានៃការរលាកពោះវៀន និងជំងឺរលាកក្នុងរាងកាយជាច្រើនដទៃទៀតផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com