ជាតិ
រូបត្លុក
គ្មានអ្នកណានៅជាប់នឹងទូរសព្ទរហូតទេ
×
អាសុធីរអង្គុយចាំអាសំណាងនៅតុកាហ្វដូចសព្វដង។ តែព្រឹកនេះ អាសុធីរ ធ្វើមុខមាំ ហើយស្រែកសង្ឃកសួរអាសំណាង ពេលអាសំណាងដើរចូលតៀមកាហ្វេ៖
អាសុធីរ៖ អាត់តែធ្វើអី បានអញខលមិនលើក?
អាសំណាង៖ អាអ្ហែង តាំង (ផ្តើម) ធ្វើចរិតដូចមេអញ។ អញកំពុងស្អប់។ ទាំងមេអញ ទាំងអ្នកធំខ្លះ ឲ្យតែទូរសព្ទទៅគេ គឺដឹងតែគេត្រូវលើកទូរសព្ទហ្មងអ្ហា។ មនុស្សណានៅជាមួយទូរសព្ទ២៤ម៉ោង? ហើយត្រូវតែអាចលើកទូរសព្ទអ្ហែងគ្រប់ពេល? ម៉េចមិនគិតថា គេកំពុងរវល់ខ្លាំង? ម៉េចមិនគិតថា គេកំពុងជិះម៉ូតូតាមផ្លូវ ហើយអត់ឮសំឡេងទូរសព្ទរោទិ៍? ឬគេមិនហ៊ានលើក ព្រោះខ្លាចគ្រោះថ្នាក់ចរាចរណ៍? ម៉េចមិនគិតថា គេកំពុងនោម កំពុងជុះអាចម៍?
អាសុធីរ៖ តែអញខល២ដង? អញខលតាម messenger ទៀត !
អាសំណាង៖ មិនមែនរឿងអ្ហែងខលច្រើនដង ឬខលតាមស្អីទេ។ បើលើកមិនកើត គឺលើកមិនកើតហើយ។ ហើយអម្បាញ់មិញ ដោយសារអញគិតថា អញជិតមកដល់តៀមកាហ្វេហើយ បានអញខ្ជិលលើក។
អាសុធី៖ អូខេ អញសុំទោស។
អាសំណាង៖ គេថា ដឹងកំហុស ចេះសុំទោស គឺជាបណ្ឌិត។
© រក្សាសិទ្ធិដោយ thmeythmey.com