អត្ថបទពាណិជ្ជកម្ម
កំណែប្រែ​កាមេរ៉ា​មុខ​របស់​ឧស្សាហ៍កម្ម​ស្មា​ត​ហ្វូ​ន បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូ​រកា​ររ​ច​នា​រូបរាង​ថ្មី​បំផុត​ក្នុង​ឆ្នាំ​២០១៨
23, Jan 2019 , 3:22 pm        
រូបភាព
​រយៈពេល​មួយឆ្នាំ​នៃ​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន​ជាច្រើន នៅក្នុង​ឆ្នាំ​២០១៨ គេ​សង្កេតឃើញថា ស្មា​ត​ហ្វូ​ន​ជាច្រើន មាន​សមត្ថភាព​ក្នុង​ការថត​រូបភាព​គួរឱ្យភ្ញាក់ផ្អើល ការប្រើប្រាស់​ថាមពល​ថ្ម​បានយូរ និង​បន្ទះ​ឈី​ប ដំណើរការ​លឿន​ជាង​ល្បឿន នៃ​ពន្លឺ​ថែមទៀត​។ ប៉ុន្តែ​រឿង​មួយ​ដែល​មិនមាន​ការប្រែប្រួល​នោះ គឺ​ការប្រើប្រាស់ Notch​។  Notch ដែល​ស្ថិតនៅ​ផ្នែក​ខាងលើ​នៃ​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន គឺមាន​ភ្ជាប់​ជាមួយ និង​សេន​ស័​រ​(Sensors)​ជាច្រើន ដូចជា​រន្ធ​ស្រូប​សំឡេង និង​កាមេរ៉ា​Selfies ដែល​ហាក់ដូចជា​មិនអាច​ដកចេញ​ពី Notch បាន​នោះទេ​។ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ជាច្រើន​ក៏​ព្យាយាម​កាត់បន្ថយ​ទៅលើ​ទំហំ​នៃ​គែម​ព័ទ្ធ​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន និង​ការធ្វើអោយ Notch នៅលើ​អេក្រង់​នេះ​កាន់​តែមាន​ទំហំ​តូច​ប្រៀប​បីដូច​ជា​ចំណុច​តូច​មួយ​ដើម្បីឱ្យ​វា​ក្លាយជា​អេក្រង់​ពេញ​គែម ប៉ុន្តែ​វត្ត​មាននៃ Notch គឺ​នៅតែមាន​។​
 
​នៅក្នុង​ឆ្នាំ ២០១៨ គឺជា​ឆ្នាំ​ដែលមាន​ការនិយម​ប្រើប្រាស់ "Notch" រហូតដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​គឺ​ក្រុមហ៊ុន vivo ធ្វើការ​បំបែក​និន្នាការ​មួយ​នេះ ហើយ​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​លាត​ស្មើ​ពេញ​គែម​តែម្តង​។ ក្រុមហ៊ុន​នេះ​គឺជា​អ្នកត្រួសត្រាយ​ផ្លូវ​នៃ​កំណែប្រែ​ថ្មី​របស់​កាមេរ៉ា​ខាងមុខ​តាមរយៈ​ការប្រើប្រាស់​កាមេរ៉ា​លេចឡើង (Pop-up) វិញ​សម្រាប់​ការថត​រូបភាព Selfies ហើយ​វា​ក៏​បិទ​ដំណើរការ​វិញ​ស្វ័យប្រវត្តិ​ផងដែរ​នៅពេលដែល​អ្នកប្រើប្រាស់​ឈប់​ថត​កាមេរ៉ា​មុខ Selfie នោះ​។​
​អ្វី​ទាំងអស់​ចាប់ផ្តើម​ជាមួយនឹង​ក្តី​សុ​បិ​ន្ត​មួយ​
 
​ក្រុមហ៊ុន vivo បង្ហាញ​ជា​លើកដំបូង​នូវ​គំនិត​ច្នៃប្រឌិត​នៃ​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​ពេញ​គែម​ដំបូង​គេ​បំផុត​នៅក្នុង​ព្រឹត្តិការណ៍​ពិ​ពរណ៍ MWC ឆ្នាំ ២០១៨ ជាមួយនិង​វត្ត​មាននៃ APEX ហើយ​សារព័ត៌មាន​ធំៗ​ក៏​ធ្វើការ​ចុះផ្សាយ​ចំណងជើង​ព័ត៌មាន​ធំៗ និង​ការកោតសរសើរ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​អំពី​ទស្សនៈវិស័យ​នៃ​ការគិត​ខុសពី​គេ​នេះ​។ គំនិត​នៃ​ការ​រចនា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី APEX FullView កំណត់​នូវ​ស្តង់ដារ​ថ្មី​នៃ​ការ​រចនា​រូបរាង​ទៅលើ​ស្មា​ត​ហ្វូ​ន​នេះ វា​គឺជា​អេក្រង់​បង្ហាញ​ពេញលេញ​ដោយ​គ្មាន​ឧបសគ្គ​អ្វី​ក្នុង​ការរំខាន​នៅក្នុង​ពេលដែល​អ្នកធ្វើកា​រ​ទស្សនា​។ វា​ក៏​បំពាក់​នូវ​បច្ចេកវិទ្យា​ដ៏​ល្អឥតខ្ចោះ​ជាច្រើន​ទៀត​ដូចជា​បច្ចេកវិទ្យា​ស្កេ​ន​ស្នាម​ម្រាមដៃ​ពាក់កណ្តាល​អេក្រង់ (Half-Screen In-Display Fingerprint Scanning Technology) និង​ជាពិសេស​គឺ​កំណែ​ទៅលើ​កាមេរ៉ា​ខាងមុខ​របស់​ស្មា​ត​ហ្វូ​ន​នេះ​។ សម្រាប់​កំណែ​ទៅលើ​កាមេរ៉ា​ថ្មី​នេះ​គឺអាច​លាក់ proximity sensor និង ambient light sensor ជាមួយ​កាមេរ៉ា​មុខ​ដែល​ដំណើរការ​នៅក្នុង​ពេលធ្វើ​ការថតរូប​ភាព Selfies ហើយ​នេះ​គឺជា​បទពិសោធន៍​ថតរូប​ដ៏​អស្ចារ្យ​សម្រាប់​អ្នកប្រើប្រាស់​ថែមទៀត​។​


 
​ក្រុមហ៊ុន​នេះ បានចាប់ផ្តើម​កាលពី ៣ ឆ្នាំ​មុននេះ នៅពេលដែល​ក្រុមហ៊ុន​vivo គិតពី​ការបង្កើត​នូវ​អ្វីមួយ ដែល​ប្លែក​សម្រាប់​អតិថិជន​របស់ខ្លួន​។ វា​ចំណាយពេល​ជាច្រើន​ឆ្នាំ ក្នុងការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជាច្រើន​ឆ្នាំ មុនពេល​ក្រុមហ៊ុន vivo ដាក់​បង្ហាញ APEX ទៅកាន់​ពិភពលោក​។ មនុស្ស​ម្នាក់​អាច​ស្រមៃ​មើលថា តើ​វា​មានការ​រចនា​ខុសគ្នា​ប៉ុន្មាន ដែល​ក្រុមហ៊ុន​បានធ្វើ​តេស្ត និង​រុករក​មុន ពេល​ចាប់​ផ្តើមគំនិត​នេះ​?  នៅពេលដែល​គំនិត​នៃ​ស្មា​ត​ហ្វូ​ន APEX ត្រូវ​បង្ហាញ​នោះ អ្នកប្រើប្រាស់​ជាច្រើន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្វាគមន៍​ចំពោះ​គំនិត​ថ្មី​នេះ ប៉ុន្តែ​ឆ្ងល់​ថា​តើ​វា​នឹង​នៅតែ​ជា​គំនិត​មួយ ឬ​ក្លាយជា​ការពិត​នោះ​? ក្រុមហ៊ុន vivo ជឿជាក់ថា គំនិត​នេះ​អាចជា​ដំណោះស្រាយ​មួយ​ដែល​អាច​សម្រេច​ទៅបាន​។ សំណួរ​បន្ទាប់​សម្រាប់​ក្រុមហ៊ុន vivo ធ្វើអោយ​ក្តី​សុ​បិ​ន្ត​របស់ APEX ក្លាយជា​ការពិត​។ 
 
​គ្រាន់តែ​រយៈពេល ៤​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍ MWC ក្រុមហ៊ុន vivo ផ្តល់នូវ​ការសន្យា​របស់ខ្លួន ដើម្បី​ធ្វើឱ្យ​ក្តី​សុបិន​នៃ​ការ​រចនា​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​ពេញ​គែម ក្លាយជា​ការពិត​ជាមួយ​វត្តមាន​នៃ​ស្មា​ត​ហ្វូ​ន NEX ផលិត​ឡើងជា​លើកដំបូង​ជាមួយ​កំណែ​ថ្មី​ទៅលើ​កាមេរ៉ា​ខាងមុខ​។ ស្មា​ត​ហ្វូ​ន​នេះ មាន​លក្ខណៈពិសេស​ដោយ​ធ្វើ​កំណែ​ថ្មី​ទៅលើ​កាមេរ៉ា​ខាងមុខ ហើយ​វា​ត្រូវធ្វើ​តេស្ត ដើម្បី​ទប់ទល់ និង​ប្រើប្រាស់​ប្រចាំថ្ងៃ ដែល​ធ្វើឱ្យ​វា​អស្ចារ្យ​ទាំង​បច្ចេកវិទ្យា និង​ភាពងាយស្រួល​បំផុត សម្រាប់​អ្នកប្រើប្រាស់​។​
 
ការធ្វើ​បេសកកម្ម​ដែល​គេ​គិតថា​មិនអាច​ទៅរួច​
 
​កំណែ​ទៅលើ​កាមេរ៉ា​ខាងមុខនេះ ត្រូវ​ចាត់ទុកថា​ជា​បេសកកម្ម​មួយ ដែល​មនុស្ស​ជាច្រើន​មិនអាច​គិតថា​ទៅរួច​បាន​នោះទេ នៅពេលដែល​វា​មានការ​ផ្លាស់ប្តូរ​ផ្នែក​ថ្មីៗ​ជាច្រើន ដូច​ជាមាន​ភាពស្មុគស្មាញ​ខ្លាំង​មែនទែន សម្រាប់​ការផលិត​ទ្រង់ទ្រាយ​ធំ​នោះ​។ វា​ពិតជា​សំខាន់​មែនទែន​ដើម្បី​ធានាថា កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​ន​នេះ គឺ​ធន់​ក្នុងការ​ប្រើប្រាស់ ហើយ​ងាយស្រួល​ប្រើប្រាស់​ថែមទៀត​។ ភាពជោគជ័យ​ទៅលើ​ការកែ​កាមេរ៉ា​ថ្មី​នេះ (​ខណៈពេលដែល​រក្សា​នូវ​ការ​រចនា​រូបរាង​ស្តើង និង​អាច​ជឿទុកចិត្ត​បាន​នោះ​) គឺ​ពិត​ជាមាន​ភាពលំបាក​ខ្លាំង​មែនទែន ក្នុងការ​រចនា​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ​នេះ​។ ជានិច្ចកាល សម្រាប់​ការប្រកួតប្រជែង​ក្នុងការ​បង្កើត​ផលិតផល​ជាច្រើន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​នោះ ក្រុមហ៊ុន​បច្ចេកវិទ្យា vivo ធ្វើតេស្ត​យ៉ាង​ម៉ត់ចត់ ដើម្បី​នាំយក​នូវ​កំណែ​ថ្មី​នៃ​កាមេរ៉ា​មុខ​នេះ សម្រាប់​ដល់ដៃ​របស់​អតិថិជន​នោះ​។​


 
​ដើម្បី​បង្កើត​នូវ​បន្ទប់​សម្រាប់​ម៉ូ​ឌែ​ល​នៃ​កំណែ​ទៅលើ​កាមេរ៉ា​ខាងមុខ និង​អង់​តែ​ន​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា vivo បាន​រចនា​ឡើងវិញ​ទៅលើ​បន្ទះ​សៀវ​គ្វី (PCB) ដែលមាន​រាង​ជា​បន្ទះ​ស្តើង​ដើម្បី​គ្របដណ្តប់ ទៅលើ​គែម​នៃ​រចនាសម្ព័ន្ធ​ខាងក្នុង របស់​ស្មា​ត​ហ្វូ​ន​នេះ​។ ក្រុមហ៊ុន​បច្ចេកវិទ្យា vivo បន្ថែម​នូវ Patches សម្រាប់​ការធានា​ថា បន្ទះ​សៀគ្វី PCB នេះ មាន​កម្លាំង​គ្រប់គ្រាន់​។ ខណៈពេលដែល​ស្រទាប់​ដ៏​ស្មុគស្មាញ​នៃ​ម៉ូឌុល​នេះ គឺ​ការយក​ឈ្នះ​លើ​បញ្ហា​ប្រឈម​នៃ​បច្ចេកវិទ្យា​ជាច្រើន ខណៈពេលដែល​វា​រួមចំណែក ដល់​សោភ័ណ​ដ៏​ល្អឥតខ្ចោះ នៃ​ការ​រចនា​ទៅលើ​ស្មា​ត​ហ្វូ​ន​ចុង​ក្រោយនេះ​។ 
 
vivo បានធ្វើ​កំណែ​ទៅលើ​កាមេរ៉ា​ខាងមុខ​របស់​ស្មា​ត​ហ្វូ​ន NEX ជាមួយនឹង​ការធ្វើ​តេស្ត និង​ការពិសោធន៍ ទៅលើ​ទម្ងន់​ផងដែរ​។ ៨ ផ្នែក​របស់​ស្មា​ត​ហ្វូ​ន NEX ជាមួយ​កំណែ​នៃ​កាមេរ៉ា​មុខ​នេះ​គឺ​ប្រើប្រាស់​នូវ​បន្ទះ​កញ្ចក់​ក្រាស់ នៅ​ផ្នែក​ខាងលើ​។ កាមេរ៉ា​មុខ​តូច​នេះ អាច​គ្រប់គ្រង​ទៅលើ​ទម្ងន់ ១១​គីឡូក្រាម​ក្នុង​កាមេរ៉ា​មួយ នេះ​គឺ​បង្ហាញ​ពី​ភាព​ធន់​ក្នុងការ​ប្រើប្រាស់ និង​ការពង្រឹង​ទៅលើ​ការ​រចនា​នោះ​។ APEXT និង NEX គឺជា​អ្នក​ដែល​ផ្លាស់ប្តូរ​ទៅលើ​ស្មា​ត​ហ្វូ​ន ដែល​ប្រើប្រាស់ Notch ជាមួយនឹង​ដំណោះស្រាយ​ដ៏​អស្ចារ្យ​បំផុត​។ ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​គួរអោយ​ចាប់អារម្មណ៍​នេះ ពេលនេះ​ក្លាយជា​ការពិតហើយ តើ​ឆ្នាំ ២០១៩ នឹង​ក្លាយទៅជា "​ឆ្នាំ​នៃ​កាមេរ៉ា​លេចឡើង (Popup)" ជំនួស​អោយ​ស្មា​ត​ហ្វូ​ន Notch វិញ​មែន​ទេ​?
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com