អត្ថបទពាណិជ្ជកម្ម
ធនាគារជីប ម៉ុង ខមមើសល ប៊ែង ម.ក បើកសម្ពោធជាផ្លូវការ
× ធនាគារជីប ម៉ុង ខមមើសល ប៊ែង ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទី១២ របស់ក្រុមហ៊ុន ជីប ម៉ុង បានបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី២១ ខែមករាកន្លងទៅក្រោយទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា។ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធនេះ និងក៏មានការចូលរួមពីថ្នាក់ដឹកនាំ ធនាគារជីប ម៉ុង ខមមើសល ប៊ែង ម.ក និងគណៈប្រតិភូធនាគារជាតិនៃកម្ពុជាជាច្រើនរូបផងដែរ។
ធនាគារជីប ម៉ុង ខមមើសល ប៊ែង ម.ក មានទីស្នាក់ការកណ្តាលដំបូង នៅលើមហាវិថីម៉ៅសេទុង។ ធនាគារនេះ ជ្រើសយកប្រព័ន្ធប្រតិបត្តិការធនាគារតាមរយៈទូរស័ព្ទចល័ត ជាយុទ្ធសាស្ត្របំពេញតម្រូវការបន្ថែមរបស់ប្រជាពលរដ្ឋ ដោយភ្ជាប់ខ្លួនទៅនឹងបច្ចេកវិទ្យាដ៏ទំនើបនាពេលបច្ចុប្បន្ន។
ងក្នុងសន្និសីទសារព័ត៌មាន លោក លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានថ្លែងថា ការសម្រេចពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ទៅដល់វិស័យធនាគារ តាមរយៈការបង្កើត ធនាគារ ជីប ម៉ុង ខមមើលសល ប៊ែង ម.ក នឹងចូលរួមចំណែកក្នុងការគាំទ្រ ដល់ការរីកលូតលាស់នៃវិស័យបច្ចេកវិទ្យា ដើម្បីពន្លឿនសេដ្ឋកិច្ចជាតិ ដែលនឹងចូលរួមចំណែក ជួយឲ្យកម្ពុជា សម្រេចនូវសេដ្ឋកិច្ចឌីជីថល ក្នុងឆ្នាំ២០២៣។
ធនាគារជីប ម៉ុង ខមមើសល ប៊ែង ម.ក ត្រូវបានបង្កើតឡើង ខណៈដែលរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងបង្កើតមូលដ្ឋានគាំទ្រយុទ្ធសាស្ត្រនេះ តាមរយៈការពង្រឹង និងគាំទ្រផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
លោក លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ដូច្នេះ៖«ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក. បានសម្រេចប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបចុងក្រោយបំផុត ជាយុទ្ធសាស្ត្រក្នុងការដំណើរការធនាគារយើង ក៏ដូចជាការផ្តល់សេវាកម្ម និងផលិតផល ទៅអតិថិជនរបស់យើង ដែលយុទ្ធសាស្ត្រនេះដើរស្របនឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបច្ចេកវិទ្យាសារគមនាគមន៍និងព័ត៌មានវិទ្យា ក្នុងគោលបំណងត្រៀមខ្លួនបំលែងសេដ្ឋកិច្ចកម្ពុជា ឲ្យក្លាយជាសេដ្ឋកិច្ចឌីជីថល ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ»៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com