ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នារី​គួរ​ញ៉ាំ​អាហារ​ទាំងនេះ​ឲ្យ​ច្រើន ទើប​អាច​ទប់​មហារីក​ស្បូន​បាន​
24, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ  យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាចជួយ​ការពារ​ស្បូន​របស់​អ្នក​។​


 
​តើ​មាន​អ្វី​ខ្លះទៅ​?
 
1.​ ​អ្នក​គួរតែ​ញ៉ាំ​ស្រូវ​សាលី​ឲ្យ​បាន​ច្រើន ព្រោះ​ក្នុងនោះ​មាន​សារធាតុចិញ្ចឹម​ខ្ពស់ ដោយ​អាចជួយ​ការពារ​បាន​ទាំង​ក្រពះ ថ្លើម និង​ស្បូន​របស់​អ្នក​បានល្អ​។​
 
2.​ ​អ្នក​អាច​ពិសារ​សា​រ៉ា​យ​បាន ព្រោះ​ក្នុងនោះ​មាន​សារធាតុ​ដែល​អាចជួយ​ទប់ទល់​មិន​ឲ្យ​កោសិកា​មហារីក​អាច​រីកដុះដាល​ក្នុង​ស្បូន​អ្នក​។ ដូចនេះ ស្បូន​អ្នកនឹង​អាចមាន​សុខភាព​ល្អជា​មិនខានឡើយ​។​
 
3.​ ​ក្នុង​ប៉េងប៉ោះ​មាន​ផ្ទុក​វីតាមីន​ច្រើន ដោយមាន​វីតាមីន​សេ​ខ្ពស់ ធ្វើ​ឲ្យ​អ្នក​មិនសូវ​ផ្តាសាយ ថែមទាំង​អាចជួយ​មុខរបួស​ឆាប់​ជាសះស្បើយ​ទៀតផង​។ ជាពិសេស កោសិកា​មហារីក​ក៏​មិន​ងាយ​កើត​ដែរ​។​
 
4.​ ​ចំណែក​ទំពាំងបាយជូរ​វិញ អាចជួយ​ឲ្យ​អ្នក​ខ្វះ​ឈាម មាន​ឈាម​គ្រប់ ថែមទាំង​អាចជួយ​ការពារ​ស្បូន​អ្នក​បានល្អ មិន​ងាយ​កើត​ជំងឺ​ផ្សេងៗ​ឡើយ​។​
 
5.​ ​ផ្លែ​ប៉ោម​ក៏​អ្នក​គួរតែ​ពិសា​រដែរ ព្រោះ​សារធាតុ​ដែលមាន​ក្នុង​ផ្លែ​ប៉ោម អាច​ការពារ​បាន​ទាំង​សរសៃឈាម បេះដូង រួមទាំង​ស្បូន​។ ជាពិសេស អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ ដោយ​មិនមាន​សម្ពាធ​ខ្លាំង​នោះទេ​។ ដូចនេះ អ្នក​អាច​ញ៉ាំ​អាហារ​ទាំងនេះ ដើម្បី​សុខភាព​របស់​អ្នក​៕ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com