ពីនេះ ពីនោះ
«​ឆែកឆេរ​» ក្លាយ​ចេញពី​ពាក្យ «Chercher» របស់​បារាំង​
25, Jan 2019 , 7:39 am        
រូបភាព
រូប​ពាក្យបារាំង ឆែក​ឆេរ​
រូប​ពាក្យបារាំង ឆែក​ឆេរ​
ដោយ: ថ្មីៗ
​ថ្វី​ដ្បិត​ពាក្យ​បារាំង «​ឆែកឆេរ​» មាននៅ​ក្នុង​វចនានុក្រម​ខ្មែរ តែ​មិនមែនជា​ពាក្យ​ខ្មែរ​នោះទេ​។ ពាក្យ​នេះ ត្រូវបាន​ខ្មែរ​ពី​សម័យ​កម្ពុជា​ជា​អាណាព្យាបាល​របស់​បារាំង និយម​ហៅថា «​ឆែកឆេរ​» ប៉ុន្តែ​បច្ចុប្បន្ន​ពាក្យ​នេះ   ពលរដ្ឋ​ខ្មែ​ប្រើ​ជា​ពាក្យ «​ឆែក ឬ​ឆៀក​» វិញ​ហើយ​។


 
«​ឆែកឆេរ​» ,«​ឆែក​»​ឬ «​ឆៀក​» ជា​ភាសា​បារាំង សរសេរ​ជា​ភាសា​បារាំង​ថា Chercher (​ស៊ែរ​សេរ​) បកប្រែ​ជា​ភាសា​ខ្មែរ មានន័យថា សួររក​,​ពិនិត្យមើល​, ត្រួតត្រា​មើល​ឲ្យ​ដឹង​។ ពាក្យ «​ឆែកឆេរ​» គេ​អាច​ប្រើ​កាត់​ពាក់កណ្តាល​មកជា ឆែក ឬ​ឆេរ ក៏បាន​។ ឧទាហរណ៍​៖ ប៉ូលីស​ឆែក​កាត​, មេ​គយ​ឆេរ​ថ្នាំ​។​
 
​ជារួម​ពាក្យ «​ឆែកឆេរ​, ឆែក និង​ឆៀក​» ក៏​សុទ្ធតែជា​ពាក្យ​ត្រឹមត្រូវ អាច​ប្រើ​មួយណា​ក៏បាន​ដែរ​។ នេះ​បើ​ផ្អែក​តាម​វចនានុក្រម​ខ្មែរ​៕  
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com