ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ប្រាប់ឲ្យថ្នាក់ដឹកនាំ យកចិត្តទុកដាក់លើអតីតយុទ្ធជន រូបពីក្រសួងមហាផ្ទៃ
× សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្តាយ៥ផុតលេខ បានជំរុញឲ្យថ្នាក់ដឹកនាំកងទ័ព យកចិត្តទុកលើជីវភាពកងទ័ព ដូចជាជម្រកស្នាក់នៅ ចំណីអាហារ សម្ភារៈ និងត្រូវផ្គត់ផ្គង់សព្វបែបយ៉ាងសម្រាប់កងទ័ព ជាពិសេស ត្រូវបង្កើនការសាងសង់ផ្ទះដល់កងទ័ព ដែលកំពុងឈរជើងតាមព្រំដែន ផ្តល់សេវាថែទាំសុខភាព រួមទាំងបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនផងដែរ។
សម្តេច ហ៊ុន សែន លើកអនុសាសន៍នេះ នៅក្នុងពិធីរម្លឹកខួប២០ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ។
ឆ្លៀតក្នុងការឱកាសនោះ ប្រមុខរដ្ឋាភិបាល ក៏ប្រាប់ឲ្យកងទ័ពទាំងអស់ ចូលរួមជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាក និងខ្វះខាត ហើយមិនត្រូវធ្វើទង្វើអាក្រក់អ្វីមួយ លើប្រជាពលរដ្ឋឡើយ។
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីរម្លឹកខួប២០ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។ រូបពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត
លើសពីនេះ មេដឹកនាំកម្ពុជា បានដាក់បញ្ជាឲ្យកងទ័ព ប្រយុទ្ធប្រឆាំងអំពើរភេវរកម្ម និងទប់ស្កាត់អំពើទាំងឡាយណា ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com