ជាតិ
សេដ្ឋកិច្ច
កាំកុងត្រូល រកឃើញស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ៤កន្លែងនៅខណ្ឌឫស្សីកែវ បន្លំបរិមាណ និងគុណភាពប្រេង រូបភាព បានពីក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានរកឃើញ ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ៤ទីតាំងខុសគ្នា នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លួចបន្លំបរិមាណ និងគុណភាពប្រេងឥន្ធនៈ។ នេះជាអះអាងរបស់កាំកុងត្រូល ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២៤ មករា។ អគ្គនាយកដ្ឋានកាំកុងត្រូល បញ្ជាក់ទៀតថា ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទាំង៤នេះ នឹងត្រូដកហូតអាជ្ញាបណ្ណអាជីវកម្ម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បើអាជ្ញាធររកឃើញមានការក្លែងបន្លំបរិមាណ និងគុណភាពជាលើកទីពីរ។
ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទាំងនោះ ដេប៉ូ TELA ឈុន ស៊ុនហ៊ួរ, ដេប៉ូ TELA ប៊ុត ពុទ្ធា, ដេប៉ូ TELA ទួលសង្កែ និងដេប៉ូ TELA ស្ថិតនៅផ្លូវលេខ៩៩ សង្កាត់ទួលសង្កែ។
សូមរម្លឹកថា ប្រេងឥន្ទនៈ ពិសេសប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមានតម្លៃ៣,៣០០រៀល ក្នុងមួយលីត្រ។ តម្លៃប្រេងនេះ ត្រូវបានក្រសួងពាណិជ្ជកម្មកំណត់ថ្លៃ រហូតដល់បំណាច់ខែមករា ឆ្នាំ២០១៩ ដោយតម្រូវឲ្យគ្រប់ស្ថានីយ/ដេប៉ូទាំងឡាយ ត្រូវអនុវត្តន៍តាមជាកំហិត៕
Tag:
ប្រង
កាំកុងត្រូល
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com