អត្ថបទពាណិជ្ជកម្ម
ទឹកប្រាក់​១០០​លាន​រៀល​ដំបូង​គេ ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​ទៅលើ​យុវជន​ម្នាក់​ជា​អ្នក​បើកឡាន​រោងចក្រ​
25, Jan 2019 , 2:42 pm        
រូបភាព
​ទឹកប្រាក់ ១០០​លាន​រៀល ដំបូង​គេ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នា​រដូវ​កាល​ថ្មី បាន​ទៅ​យុវជន​ម្នាក់ ឈ្មោះ គីម ស្រេង អាយុ​១៩​ឆ្នាំ ។ បច្ចុប្បន្ន​រូបគេ មានមុខរ​បរជា​អ្នក​បើកឡាន​រោងចក្រ រស់នៅ​ភូមិ​ត្រពាំង​លាប ឃុំ​ជំ​ពូ​ព្រឹក្ស ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។


​នៅ​ចំពោះមុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន ក្នុងពេល​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល ដល់​លំនៅដ្ឋាន​ផ្ទាល់ យុវជន គីម ស្រេង បាន​រៀបរាប់ថា សព្វថ្ងៃនេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ គឺមាន​ភាពលំបាក​ខ្លាំង​មែនទែន ព្រោះ​ឪពុក​កំពុង​ធ្លាក់ខ្លួន​ឈឺ និង​ពិការ​ជើង​ដោយសារ​ធ្លាក់​ពីលើ​ដើមត្នោត ហើយ​រូបគេ​គ្មាន​មុខរបរ​អ្វី ក្រៅ​ស៊ីឈ្នួល​បើកឡាន​រោងចក្រ​តែប៉ុណ្ណោះ​។ យុវជន​រូបនេះ​បាន​បន្ត​ឱ្យដឹងទៀតថា សម្រាប់​ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នាពេលនេះ ក៏​ជា​រឿង​ចៃដន្យ​បំផុត​ផងដែរ ព្រោះ​តាំងពីដើម​រៀងមក ខ្លួន​មិន​ធ្លាប់​គិត​ឡើយ​ថា នឹង​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ពី​ខា​រ៉ា​បាវ​នោះទេ បើទោះជា​ធ្លាប់​បានឃើញ​មាន​អ្នក​ត្រូវ​រង្វាន់ ឡើង​ទទួល​ប្រា​ក់លាន នៅលើ​ស្ថានីយ៍ទូរទស្សន៍​ជា​ញឹកញាប់​ក៏ដោយ​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​២៣ ខែមករា  បន្ទាប់ពី​សម្រាក់​ពី​ការងារ អស់កម្លាំង ខ្លួន​ក៏​ទៅ​ទិញ ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង​ទទួលទាន ស្រាប់តែ​ពេល​គាស់​ក្រវិល​កំប៉ុង​ភ្លាម ក៏​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល នៅ​នឹង​ក្រវិល​កំប៉ុង​។ ភ្លាមនោះ ក៏បាន​ប្រាប់​ទៅ​អ្នកលក់ ហើយ​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង ។ យុវជន គីម ស្រេង បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ប្រាក់រង្វាន់​ធំ ១០០​លាន​រៀល​នេះ នឹង​យក​មួយចំនួន​ទៅ​ព្យាបាល​ជើង​ឪពុក និង​សង់ផ្ទះ​ឱ្យបាន​សមរម្យ ហើយ​ទុក​មួយចំនួនទៀត សម្រាប់​បង្កើត​អាជីវកម្ម​ទ្រទ្រង់​ជីវភាព​គ្រួសារ​ផងដែរ​ទៅ​ថ្ងៃ​អនាគត ។ 










 
​សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់ ១០០​លាន​រៀល ចំនួន​៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន​៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន​៦០ រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​១ កំប៉ុង រាប់លាន​កំប៉ុង ដោយ​គ្មាន​ការកំណត់​នោះទេ ។​
​សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com