អស់​បារម្ភ​! ព្យាបាល​អា​ការៈឡើង​សរសៃឈាម​ក្រហម​ក្នុង​ភ្នែក ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អស់​បារម្ភ​! ព្យាបាល​អា​ការៈឡើង​សរសៃឈាម​ក្រហម​ក្នុង​ភ្នែក ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​ទាំងនេះ​
25, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការលេចឡើង​នូវ​សរសៃឈាម​ក្រហម​លើ​ផ្នែក​ពណ៌​ស​នៃ​ភ្នែក​បណ្ដាលមកពី​មូលហេតុ​ជាច្រើន​ផ្សេងៗ​ពីគ្នា​ដូចជា កង្វះ​នៃ​ការ​គេង​, ភាព​អស់កម្លាំង​, ភាព​ស្ងួត​នៃ​ភ្នែក​, ការ​ប៉ះ​នឹង​ជាតិពុល ក៏ដូចជា​ការ​រលាក​, អា​ឡែក​ស៊ី និង​ការប៉ះទង្គិច​ខ្លាំង​ណាមួយ​។ អ្នកជំនាញ​ផ្នែក​ភ្នែក​ជាច្រើន​និយាយថា សរសៃឈាម​ក្រហម​នៅក្នុង​ភ្នែក​អាច​លេចឡើង​ដោយសារ​បញ្ហា​វេជ្ជសាស្ត្រ​មួយចំនួន​ផងដែរ ហើយ​ប៉ុន្មាន​ក្នុងចំណោម​នោះ គឺ​ជំងឺភ្នែកក្រហម​, ជំងឺ​ភ្នែក blepharitis, ជំងឺ​ដំបៅ​កញ្ចក់ភ្នែក​, ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​, ជំងឺ​ភ្នែក iritis និង Grave’s disease​។ ប្រសិនបើ​ការឡើង​សរសៃឈាម​ក្រហម​ក្នុង​ភ្នែក​របស់​អ្នក​បណ្ដាលមកពី​ជំងឺ​នេះ ការព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទើប​មាន​ប្រសិទ្ធិភាព​។ ប៉ុន្តែ​ប្រសិនបើ​គ្រូពេទ្យ​ភ្នែក​និយាយថា បញ្ហា​នៃ​ការឡើង​សរសៃឈាម​ក្រហម​ក្នុង​ភ្នែក​របស់​អ្នក​មិនមែន​បណ្ដាលមកពី​ជំងឺ​ណាមួយ​ដូច​បាន​រៀបរាប់​ទេនោះ កុំ​បារម្ភ​! ក៏​ព្រោះ​សរសៃឈាម​ទាំងនោះ​អាច​ដោះស្រាយបាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ព្យាបាល​អា​ការៈឡើង​សរសៃឈាម​ក្រហម​ក្នុង​ភ្នែក ៖
 
១. កញ្ចប់​តែ​តូចៗ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​កញ្ចប់​តែ​តូចៗ​ចំនួន ២ ទៅ​ឆុង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​ចំនួន​កន្លះ​ពែង​សម្រាប់​រយៈពេល ២ ទៅ ៣ នាទី បន្ទាប់មក​យក​ពែងតែ​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ឱ្យ​ត្រជាក់​។ នៅពេល​ត្រជាក់​ហើយ​នោះ ចូរ​គេង​បិទ​ភ្នែក​ហើយ​ដាក់​កញ្ចប់​តែ​ពីលើ​ជាការ​ស្រេច​។​
 
២. ស្លាបព្រា​ត្រជាក់​
 
​យក​ស្លាបព្រា​ចំនួន ៤ ក្នុង​ទឹកកក​ត្រជាក់ ១ កែវ ឬ​ក្នុង​ទូរ​ទឹកកក ហើយ​រងចាំ​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី រហូតដល់​ស្លាបព្រា​ត្រជាក់​សិន សឹម​យក​ស្លាបព្រា​មួយគូ​មក​ដាក់​ភ្នែក​ដែល​កំពុង​បិទ​។ នៅពេល​ស្លាបព្រា​អស់​ភាព​ត្រជាក់​ហើយ​នោះ ចូរ​ប្ដូរ​យក​មួយគូ​ទៀត​មក​ដាក់​ជាការ​ស្រេច​។​
 
៣. ទឹកភ្នែក​សិប្បនិម្មិត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្តក់​ទឹកភ្នែក​សិប្បនិម្មិត​ប៉ុន្មាន​ដំណក់​ក្នុង​ភ្នែក​។ ជាធម្មតា​ផលិតផល​នេះ​អាចជួយ​បំបាត់​ភាព​ស្ងួត​នៃ​ភ្នែក​ដែលជា​ស្ថានភាព​មួយ​បង្ក​ឱ្យ​សរសៃ​ឈាមក្រហម​លេចឡើង​។ ដើម្បី​ជាការ​ប្រសើរ ចូរ​ដាក់​ដប​ទឹកភ្នែក​សិប្បនិម្មិត​ក្នុង​កាបូប​, កា​តាប ឬ​ហោប៉ៅ ដូច្នេះ​អ្នកនឹង​អាច​ប្រើប្រាស់​វា​នៅពេល​ត្រូវការ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com