អត្ថបទពាណិជ្ជកម្ម
លោក ជា អ៊ាង អ្នក​ខេត្តព្រៃវែង​មានសំណាង​ទទួលបាន​រង្វាន់​រថយន្ត Ford Ranger2018 ពី​ដែកថែប​អ៊ីតាលី​ម៉ាក វី​
25, Jan 2019 , 3:28 pm        
រូបភាព
ក្រុមហ៊ុន ជីប ម៉ុង ដែលជា​ក្រុមហ៊ុន​នាំចូល​ផ្តាច់មុខ ដែកថែប​អ៊ីតាលី​ម៉ាក វី កាលពី​ថ្ងៃទី​២៣ ខែមករា បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​រថយន្ត Ford Ranger ,​រង្វាន់​ម៉ូតូ និង​ទូរ​សព្ទ​ដៃ iPhone8 Plus ដែលជា​រង្វាន់​បំណាច់​ឆ្នាំ​ចុងក្រោយ នៃ​កម្មវិធី​ចាប់​រង្វាន់​មហាសាល ឆ្នាំ​២០១៨ ជូន​ដល់​អតិថិជន​មានសំណាង​របស់ខ្លួន​ដោយផ្ទាល់​។​
 
​លោក ជា អ៊ាង មកពី​ខេត្ត ព្រៃវែង ជា​អតិថិជន​ល​ដែលមាន​សំណាង ទទួលបាន​រថយន្ត Ford Ranger2018​។  សព្វថ្ងៃ​លោក​ជា​អ្នកផ្តល់​សេវា​ជួល និង​ម៉ៅ​រថយន្ត​សម្រាប់​ដឹក​ដែក ហើយ​លោក​ក៏​ជា​ចែកចាយ​បន្ត​ដែក អ៊ីតាលី​ម៉ាក វី ពី​ក្រុមហ៊ុន​ជីប ម៉ុង​ផងដែរ​។ ថ្លែង​ក្នុង​ពិធី​ប្រគល់​រង្វាន់​នេះ លោក ជា អ៊ាង បាន​មានប្រសាសន៍ ទាំង​ក្តីរំភើប និង​រីករាយ​ថា មូលហេតុ​ដែល​លោក សម្រេចចិត្ត​ជាវ​ដែកថែប អ៊ីតាលី​ម៉ាក វី មក​ចែកចាយ​បន្ត ពីព្រោះ ដែកថែប​អ៊ីតាលី​ម៉ាក វី ត្រូវបាន​ទទួលស្គាល់ និង​គាំទ្រ​យ៉ាងខ្លាំង ពី​អ្នកប្រើប្រាស់​គ្រប់​ខេត្ត​ក្រុង ថា​ជា​ដែកថែប  ដែលមាន​គុណភាព​ល្អជា​ង​គេ ហើយ​ថែមទាំង​មានកម្ម​វិធី​ជូន​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដល់​អតិថិជន ដែល​បាន​ជាវ​ដែកថែប​អ៊ីតាលី​ម៉ាក វី ទៀតផង​។ 


 
​ក្នុងឱកាស​នេះដែរ កញ្ញា លាង ហ៊ី ប្រធាន​ផ្នែក​លក់​តាម​តំបន់​ទូទាំងប្រទេស តំណាង​ដែកថែប​អ៊ីតាលី​ម៉ាក វី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ ដល់​អតិថិជន​ទាំងអស់​ដែល​តែងតែ​ជឿជាក់ និង​គាំទ្រ ដែកថែប​អ៊ីតាលី​ម៉ាក វី រហូតមក​។ ក្រុមហ៊ុន​សន្យាថា នឹង​ខិតខំ​ស្វែងរក​កម្មវិធី​ពិសេស ដើម្បី​ផ្តល់ជូន​អតិថិជន ជា​បន្តបន្ទាប់​ទៀតផង​ដែរ​។ ទន្ទឹមនឹងនេះ កញ្ញា លាង ហ៊ី បាន​អំពាវនាវ​ឲ្យ​អតិថិជន​បន្ត​គាំទ្រ និង​ជ្រើសរើស តែ​ដែកថែប អ៊ីតាលី​ម៉ាក វី  សម្រាប់​ការសាងសង់​ដ៏​រឹងមាំ និង​អាជីវកម្ម​របស់ខ្លួន​ផងដែរ​។ 


 
​សូមបញ្ជាក់ថា ដែកថែប​អ៊ីតាលី​ម៉ាក វី ត្រូវបាន​ផលិត​ដោយ​វិស្វករ​ដ៏​ជំនាញ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​គេ​បំផុត ពី​ប្រទេស​អ៊ីតាលី ដែល​ធ្វើ​ឲ្យ​ដែកថែប​អ៊ីតាលី​ម៉ាក វី ក្លាយជា​ដែក ដែលមាន​គុណភាព​ល្អជា​ង​គេ និង​ទទួលបាន ISO បញ្ជាក់​ថែមទៀត​លោក​។​


 
​ដែកថែប​អ៊ីតាលី​ម៉ាក វី មាន​ត្រា​អក្សរ V តែមួយគត់​!

(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com