កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ កូរ៉េខាងត្បូង​ប៉ះ​កាតា រីឯ​ម្ចាស់ផ្ទះ ជួប​អូស្ត្រាលី វគ្គ​១/៤
25, Jan 2019 , 5:52 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង នឹងត្រូវ​តទល់​ជាមួយ​ជម្រើសជាតិ​កាតា​នា​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​២៥ ខែមករា​នេះ វេលា​ម៉ោង​៨:០០​នាទី​យប់ [​ម៉ោង​នៅ​ម្ពុ​ជា​]​។ ចំណែក​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ទទួល​ម្ចាស់​ការពារ​ជើងឯក​អូស្ត្រាលី​នៅវេលា​ម៉ោង​១១:០០​នាទី​យប់​។​


​កូរ៉េខាងត្បូង​ដែល​ទម្លាក់​បា​រ៉ែ​ន​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​បាន​បន្ត​យុទ្ធនាការ​របស់ខ្លួន​ប្រជែង​ជាមួយ​កាតា​ដើម្បី​ដណ្តើមយក​កៅអី​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ កូរ៉េខាងត្បូង​ជា​ក្រុម​មានប្រៀប​ជាង​ដ្បិត​ពួកគេ​ឡើងមក​ដល់​វគ្គ​នេះ​ច្រើនដង​និង​ជា​ក្រុម​ដែល​ចាស់ទុំ​សម្រាប់​ពាន​ប្រចាំ​តំបន់​អាស៊ី​នេះ ខណៈ​កាតា​មិនដែល​ឆ្លង​ចូលដល់​វគ្គ​១/២​ឡើយ​។​
 
​រីឯ​ជំនួប​មួយគូ​ទៀត ម្ចាស់ផ្ទះ​ដែល​ធ្លាប់បាន​ចំណាត់ថ្នាក់​ទី​២​ពាន​នេះ​ម្តង​ក្នុង​ឆ្នាំ​១៩៩៦ ត្រូវ​ប្រជែង​ជាមួយ​ម្ចាស់​ការពារ​តំណែង​ជើងឯក​ឆ្នាំ អូស្ត្រាលី ក្នុង​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នេះ​។ អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ក៏​ធ្លាប់​ឆ្លង​ផុត​ដល់​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​៣​លើក ខណៈ​អូស្ត្រាលី​ដែល​ទើប​ចូលរួមពាន Asian Cup នេះ​លើកដំបូង​ក្នុងនាម​ម្ចាស់ផ្ទះ​ឆ្នាំ​២០១៥ និង​ក្លាយជា​ម្ចាស់​ពាន​នេះ​ផងដែរ​។​
 
​ក្រុម​ពីរ​ក្នុងចំណោម​ក្រុម​ទាំង​៤ ដែល​អាច​ឆ្លង​ផុត​វគ្គ​១/៤​នេះ នឹងត្រូវ​ជួបគ្នា​នៅ​វគ្គ ១/២​ផ្ទា​ច់​ព្រ័ត្រ​បន្តទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com