ជាតិ
២៥ខេត្ត/រាជធានី
សំណង់រង្វង់មូលថ្មី ក្រុងប៉ោយប៉ែត ចំណាយជិត១លានដុល្លារ
× ភ្នំពេញ៖ រូបប្រាសាទកំពូលបី ដែលនឹងកា្លយជារង្វង់មូលថ្មីក្រុងប៉ោយប៉ែត មកដល់ខែមករានេះ សាងសង់រួចបាន៧០ភាគរយ។ ការសាងសង់នេះ ត្រូវចំណាយ ថវិកាប្រមាណ១លានដុល្លារអាមេរិក។ បើតាមការបញ្ជាក់របស់លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ថវិកានេះ មិនមែនជាកញ្ចប់ថវិការដ្ឋ ទេ។ វាបានពីថវិកាសប្បុរសជន។
យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ លោក សាន ស៊ានហូ បានបញ្ជាក់ថា «ការចំណាយថវិកាច្រើនសន្ធឹកសន្ធាប់នេះ ដោយសារតែនៅកំផែងប្រសាទកំពូលបីរង្វង់នៃជញ្ជាំង មានការបិទឈ្មោះ២៥រាជធានី-ខេត្ត-ក្រុង លំអរដោយរូបប្រាសាទអង្គរធំ អង្គរតូច ប្រសាទបន្ទាយស្រីប្រាសាទព្រះវិហា និងប្រសាទផ្សេងៗ គឺយកថ្មភួកមកពីខេត្តព្រះវិហារ។ លើថ្មភួកនោះ បានជួលជាងឆ្លាក់ធ្វើជាប្រាង្គប្រាសាទខាងលើ និងទុកជាប្រវត្តិនៃប្រាសាទទាំងអស់ ដើម្បីទុកជាទីសក្ការជាតិរបស់យើង។ ហើយប្រាសាទដែលយកពីជិតគល់ស្ពានមិត្តភាពកម្ពុជា-ថៃនោះ មានបារមីខ្ពស់ និងសម្រាប់ការគោពរបស់ប្រជាពលរដ្ឋយើង ដែលតែងតែមានជំនឿ»។
លោក បន្តថា នាអំឡុងខែមីនា ឆ្នាំ២០១៩ រូបប្រាសាទកំពូលបី នឹងស្ទូចដាក់លើឃឿនរង្វង់មូល ដើម្បីឲ្យជាងធ្វើបណ្ដើរៗ ខណៈដែលប៉ែកខាងជើងនៃរង្វង់មូលជាងកំពុងតែបន្តចាក់សរសឡើងឲ្យទាន់ប៉ែកខាងត្បូង និងចាក់ប្លងសេ។ រង្វង់មូលនេះមានប្រាសាទកម្ពស់បីជាន់ ហើយនៅប៉ែកខាងក្នុងធំទូលាយ មានទំហំអង្កត់ផ្ចិត៤១ម៉ែត្រ សម្រាប់ទុកទីតាំងនោះលក់វត្ថុអនុសាវរីយ៏ជូនភ្ញៀវទេសចរ។ ក្រោយពីការសាងសង់រង្វង់មូលនេះរួច ចិញ្ចើមផ្លូវសងខាងត្រូវរៀបចំឲ្យស្អាត សម្រាប់ធ្វើដំណើរ ពិសេសងាយស្រួកចេញចូលតាមច្រកទ្វារព្រំដែនអន្តជាតិ «ឋានសួគ៏ប៉ោយប៉ែត» នៅចុងឆ្នាំ២០១៩៕
Tag:
ជាតិ
វង្វង់មូល
បន្ទាយមានជ័យ
២៥ខេត្ត-រាជធានី
© រក្សាសិទ្ធិដោយ thmeythmey.com