ជាតិ
២៥ខេត្ត/រាជធានី
សំណង់​រង្វង់​មូល​ថ្មី ក្រុង​ប៉ោយប៉ែត ចំណាយ​ជិត​១​លាន​ដុល្លារ
26, Jan 2019 , 4:02 pm        
រូបភាព
​ភ្នំពេញ​៖   រូប​ប្រាសាទ​កំពូល​បី ដែល​នឹង​កា្ល​យ​ជា​រង្វង់​មូល​ថ្មី​ក្រុង​ប៉ោយប៉ែត មកដល់​ខែមករា​នេះ សាងសង់​រួច​បាន​៧០​ភាគរយ​។ ការសាងសង់​នេះ ត្រូវ​ចំណាយ ថវិកា​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក​។ បើតាម​ការបញ្ជា​ក់រប​ស់លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត ថវិកា​នេះ មិនមែនជា​កញ្ចប់​ថវិកា​រដ្ឋ ទេ​។ វា​បាន​ពី​ថវិកា​សប្បុរសជន​។​

 
​យោងតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក សាន ស៊ានហូ បាន​បញ្ជាក់ថា «​ការចំណាយ​ថវិកា​ច្រើនសន្ធឹក​សន្ធាប់​នេះ ដោយសារតែ​នៅ​កំផែង​ប្រសាទ​កំពូល​បី​រង្វង់​នៃ​ជញ្ជាំង មាន​ការបិទ​ឈ្មោះ​២៥​រាជធានី​-​ខេត្ត​-​ក្រុង លំអរ​ដោយ​រូប​ប្រាសាទអង្គរធំ អង្គរតូច ប្រសាទ​បន្ទាយស្រី​ប្រាសាទព្រះវិហា និង​ប្រសាទ​ផ្សេងៗ គឺ​យក​ថ្ម​ភួ​ក​មកពី​ខេត្តព្រះវិហារ​។ លើ​ថ្ម​ភួ​ក​នោះ បាន​ជួល​ជាង​ឆ្លាក់​ធ្វើជា​ប្រាង្គ​ប្រាសាទ​ខាងលើ និង​ទុកជា​ប្រវត្តិ​នៃ​ប្រាសាទ​ទាំងអស់ ដើម្បី​ទុកជា​ទី​សក្ការ​ជាតិ​របស់​យើង​។  ហើយ​ប្រាសាទ​ដែល​យក​ពី​ជិត​គល់ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នោះ មាន​បារមី​ខ្ពស់ និង​សម្រាប់​ការ​គោ​ព​របស់​ប្រជាពលរដ្ឋ​យើង ដែល​តែងតែមាន​ជំនឿ​»​។​
 
​លោក បន្តថា នា​អំឡុង​ខែមីនា ឆ្នាំ​២០១៩  រូប​ប្រាសាទ​កំពូល​បី នឹង​ស្ទូច​ដាក់​លើ​ឃឿន​រង្វង់​មូល ដើម្បី​ឲ្យ​ជាង​ធ្វើ​បណ្ដើរៗ ខណៈដែល​ប៉ែក​ខាងជើង​នៃ​រង្វង់​មូល​ជាង​កំពុងតែបន្ត​ចាក់​សរស​ឡើង​ឲ្យ​ទាន់​ប៉ែក​ខាងត្បូង និង​ចាក់​ប្លង​សេ​។ រង្វង់​មូល​នេះ​មាន​ប្រាសាទ​កម្ពស់​បី​ជាន់ ហើយ​នៅ​ប៉ែក​ខាងក្នុង​ធំ​ទូលាយ មាន​ទំហំ​អង្កត់ផ្ចិត​៤១​ម៉ែត្រ សម្រាប់​ទុក​ទីតាំង​នោះ​លក់​វត្ថុ​អនុ​សាវ​រី​យ៏​ជូន​ភ្ញៀវទេសចរ​។ ក្រោយពី​ការសាងសង់​រង្វង់​មូល​នេះ​រួច ចិញ្ចើមផ្លូវ​សងខាង​ត្រូវ​រៀបចំ​ឲ្យ​ស្អាត សម្រាប់​ធ្វើដំណើរ ពិសេស​ងាយ​ស្រួ​ក​ចេញចូល​តាម​ច្រកទ្វារព្រំដែន​អន្តជាតិ «​ឋាន​សួ​គ៏​ប៉ោយប៉ែត​» នៅ​ចុងឆ្នាំ​២០១៩៕

Tag:
 ជាតិ​
  វ​ង្វ​ង់​មូល​
  បន្ទាយមានជ័យ​
  ២៥​ខេត្ត​-​រាជធានី​
© រក្សាសិទ្ធិដោយ thmeythmey.com