ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុម ធនាគារ​ស្រូវ ប៉ះ​ក្រុម ស៊ាន ពិសិដ្ឋ​នៃ​វគ្គ​ជម្រុះ​មណ្ឌល​ទី​៤ Tiger Street Football Festival 2019 នៅ​មណ្ឌល​បាត់ដំបង​ថ្ងៃ​បើកឆាក​
27, Jan 2019 , 9:52 am        
រូបភាព
​បាត់ដំបង​៖​ការប្រកួត​វគ្គ​ជម្រុះ​មណ្ឌល​ទី​៤​នៃ​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 បាន​បើក​ជា​ផ្លូវការ​ហើយ​ហើយ​នា​ព្រឹក​ថ្ងៃទី​២៦  ខែមករា ឆ្នាំ​២០១៩ នេះ​នៅ​ទីលាន​បាល់ទាត់ ស្តា​ត​ចាស់​វាល​បែក​ចាន​ខេត្តបាត់ដំបង ដោយមាន​ការចូលរួម​ពី​ក្រុម​ចំនួន ៩៦ ក្រុម  ខណៈ​ក្រុម​ជើង ខ្លាំង​ទាំង​២ ធនាគា​ស្រូវ ប៉ះ​ជាមួយ​ក្រុម ស៊ាន ពិសិដ្ឋ​នា​ថ្ងៃ​បើកឆាក​ដំបូង ចំពោះ​ក្រុម​ចូលរួម​ក្នុង​ពិធី បើក​ក៏​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍ ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ផងដែរ ។​
 
Tiger Street Football Festival ២០១៩ បាន​វិល​ត្រឡប់មកវិញ ហើយ​ព្រឹត្តិការណ៍ កាន់តែ​ធំ​ជាង​មុន និង​មាន​មណ្ឌល​ប្រកួត​រហូតដល់​៩​ទីតាំង ក្រុម​ចូលរួម​ប្រកួត​ច្រើនជាង ៦៥០​ក្រុមកីឡា ករ​សរុប ៣៥០០​នាក់ និង​មាន​រង្វាន់​ដ៏​ច្រើន​សរុប ៥០,០០០​ដុល្លារ​។ មិនតែប៉ុណ្ណោះ​ក្រុម​ដែល​ប្រជែង បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ និង​មានឱកាស ជួប​ផ្ទាល់​ជាមួយ​កំពូល តារាបាល់ទាត់ អន្តរជាតិ Ronaldinho នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ ។​


 
​លោក ម៉ៃ តុលា អគ្គលេខាធិការរង​សហព័ន្ធ កីឡាបាល់ទាត់​កម្ពុជា បាន​លើកឡើងថា នេះ​គឺ ជា​លើក​ទី​7​ហើយ ដែល​ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ បានរៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ ក្នុងការ​ផ្តល់ឱកាស​ដ​ល់ ប្អូនៗ​យុវជន​ដែល​ស្រលាញ់ កីឡា​បាល់​បាន​បញ្ចេញ​សមត្ថភាព ប្រកួតប្រជែង​ដណ្តើមពាន់​រង្វាន់ ។ ហើយ​ជាធម្មតា​ការប្រកួត​តែងតែ ចង់​ទទួលបាន​ជ័យជំនះ ប៉ុន្តែ​យ៉ាងណាក៏ដោយ សហព័ន្ធ​កីឡា បាល់ទាត់​និង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ តែងតែ​សង្កត់ធ្ងន់​លើ​ការគោរពវិន័យ​ហើយ​សង្ឃឹមថា ប្រកាន់​ភ្ជាប់ នូវ​ស្មារតី​កីឡា លេង​ដោយ Fair Play គោរព​ពេលវេលា គោរព​អាជ្ញាកណ្តាល និង​អ្នករៀបចំ​កម្មវិធី​។​

 
​សូមបញ្ជាក់ថា សម្រាប់​រដូវ​កាល​ទី​៧​នេះ ការប្រកួត Tiger Street Football Festival នឹង​រឹតតែ​ស្វិតស្វាញ ព្រោះ​ក្រុម​ដែល​ចូលរួម​នីមួយៗ សុទ្ធតែ​ធ្លាប់​ទទួលបាន​បទពិសោធ​ន៍​ច្រើន​ពី​ការ ប្រកួត​នៅលើ​ទីលាន​ហ្វូ​ត​សាល​នេះ​។​យ៉ាងណាមិញ​ការប្រកួត​នៅ​ទឹកដី​ខេត្តបាត់ដំបង​ដែលជា​មណ្ឌល ទី​៤​នេះ ក្រុម​ទាំង​៩៦ នឹងត្រូវ​ប្រកួត​នៅ​ទីលាន​បាល់ទាត់​ស្តា​ត​ចាស់ វាល​បែក​ចាន រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃទី​២៦ ដល់​២៧ ខែមករា ដើម្បី​ស្វែងរក​ក្រុម​ជើង​ខ្លាំង ចំនួន​៩​ក្រុម​ឡើង​ខ្លាំង ឈានទៅ​ប្រកួត​វគ្គ ផ្តាច់ព្រ័ត្រ ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាងមុខនេះ ។​

 
​ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​

 
​ចំពោះ​សកម្មភាព​ប្រកួត​រវាង​ក្រុម​នីមួយៗ​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ ថៃ​ហ្គ័​រ​៖  www.facebook.com/TigerBeerKH



​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

© រក្សាសិទ្ធិដោយ thmeythmey.com