ជាតិ
អត្ថបទពាណិជ្ជកម្ម
ពិធី​សម្ពោធ​ជា​ផ្លូវការ ធនាគារ ព្រី​នស៍ ម​.​ក នៅ​សាល​បុរី​កោះ​ពេជ្រ​ ​
27, Jan 2019 , 11:33 am        
រូបភាព
​ភ្នំពេញ​, ថ្ងៃទី​២៥ ខែមករា​ឆ្នាំ ២០១៩ -  ធនាគារ ព្រី​នស៍ ម​.​ក បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅ​សាល​បុរី​កោះ​ពេជ្រ បន្ទាប់ពី​បានទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុ​ជានា​ថ្ងៃទី​១៨  ខែកក្កដា​ឆ្នាំ ២០១៨  ដើម្បី​អនុវត្ត​ប្រតិបត្តិការ​ធ​នាគារ​។
 
​ពិធី​សម្ពោធ​នេះ​ត្រូវបាន​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា រួម​ជាមួយនឹង​វត្តមាន  ឯកឧត្តម ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា ឯកឧត្តម អ៊ូ ចាន់​តារា អគ្គលេខាធិការ ធនាគារជាតិ នៃ​កម្ពុជា  ឯកឧត្តម រ័ត្ន សុវណ្ណ​នរ​: អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ នៃ​កម្ពុជា អ្នកឧកញ៉ា ពង់ ឃាវ​សែ ប្រធាន សមាគម​ធនាគារ​នៅ​កម្ពុជា ឧកញ៉ា ចេ​ន ហ្ស៊ី និង​លោក ហ្គុ​យ ឆាយ ភាគ​ទុ​និក ធនាគារ ព្រី​នស៍ ម​.​ក ព្រមទាំង​មានការ​ចូលរួម រីករាយ និង​អបអរសាទរ​ពី​សំនាក់ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ប្រមាណ​៥០០​នាក់​។​


 
​មុនពេល​ក្លាយជា​ធនាគារពាណិជ្ជ គ្រឹះស្ថាន​ហិរញ្ញវត្ថុ ព្រី​នស៍ បានចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ឆ្នាំ ២០១៥ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​មួយ​ក្រោម​ឈ្មោះថា ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី​"​។​


 
​ធនាគារ ព្រី​នស៍ ម​.​ក កំពុង​ចាប់ផ្តើម​ផែនការ​ពង្រីក​អាជីវកម្ម​ដ៏​ធំ​ក្នុង​រយៈពេល 5 ឆ្នាំ​ខាងមុខ តាមរយៈ​ការពង្រីក​បណ្តាញ​ផ្តល់​សេវា​អតិថិជន​(Customer Touch Point) ក៏ដូចជា​ការណែនាំ​ផលិតផល​ថ្មីៗ និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ថ្មី​ឌីជីថល​។ ផែនការ​នេះ​នឹងធ្វើ​ឲ្យ ធនាគារ​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ដំណើរការ​អភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ​ជា​បន្តបន្ទាប់​។​


 
​ជាមួយនឹង​បរិយាកាស​អាជីវក​ម្មមា​ន​ភាព​អំណោយផល រួម​នឹង​ឆន្ទៈ​របស់​ម្ចាស់​ភាគហ៊ុន ព្រមជាមួយ​ការប្តេជ្ញាចិត្ត​ចំពោះ​ការវិនិយោគ​យូរអង្វែង​នៅក្នុង​ឧស្សាហកម្ម​ធនាគារ និង​បុគ្គលិក​ដែលមាន​បទពិសោធន៍ ទេពកោសល្យ ចំណេះដឹង​ទីផ្សារ​ក្នុងស្រុក ធនាគារ ព្រី​នស៍ ម​.​ក បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ចាប់ផ្តើម​ដំណើរការ​ពង្រីក​អាជីវកម្ម​បន្ថែមទៀត​ចាប់ពី​ឆ្នាំ ២០១៩​តទៅ​។​


 
​ទិសដៅ​របស់​ធនាគារ គឺ​ចង់​ពង្រីក​អាជីវកម្ម​របស់ខ្លួន ក្នុងការ​រួមចំណែក បំពេញ​ចំណុច ខ្វះខាត​របស់​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​វិនិយោគិន​ក្នុងស្រុក ហើយ​រួមចំណែក​ក្នុងការ​កាត់បន្ថយ​គំលាត​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ចំពោះ​ប្រជាជន និង​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ពុំមាន​លទ្ធភាព​ទទួលបាន​សេវា​ធនាគារ ហើយ​បន្ត​កើន​ឡើងជា​រៀងរាល់ថ្ងៃ​នៅក្នុង​បរិបទ​ម៉ាក្រូសេដ្ឋកិច្ច​ដែលមាន​លក្ខណៈ​អំណោយផល​។ កំណើន​អាជីវ​កម្មនេះ នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា រួម​នឹង​ការរីកចម្រើន​នៃ​ប្រព័ន្ធ​ធនាគារ​របស់​ប្រទេស តាមរយៈ​ការវិនិយោគ​បន្ថែម​លើ​ការកសាង​សមត្ថភាព​ធនធានមនុស្ស​និង​បច្ចេកវិទ្យា​ស្របតាម​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់ នៃ​ប្រព័ន្ធ​ធនាគារ​នៅក្នុង​តំបន់ និង​ពិភពលោក​៕












© រក្សាសិទ្ធិដោយ thmeythmey.com