ជាតិ
សេដ្ឋកិច្ច
ថៃ មាន​ទំហំ​វិនិយោគ​នៅ​កម្ពុជា កើន​ដល់​ជាង​៦៦​លាន​ដុល្លារ​អាមេរិក​
27, Jan 2019 , 5:59 pm        
រូបភាព
លោក ប៉ាន់ សូរស័ក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ផាន់​យ៉ា​រ៉ា​ក់ ប៉ុល​ធូប ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា
លោក ប៉ាន់ សូរស័ក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ផាន់​យ៉ា​រ៉ា​ក់ ប៉ុល​ធូប ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា
​ភ្នំពេញ​៖ ទំហំ​ទុនវិនិយោគ​របស់​ថៃ​នៅ​កម្ពុជា បាន​កើនឡើង​ជាង​៦៦​លាន​ដុល្លារ​។ វិនិយោគ​ទាំងនោះ ផ្តោតលើ​ភោជនីយដ្ឋាន បរិក្ខារ​ម៉ាស៊ីនត្រជាក់ គ្រឿង​អេឡិចត្រូនិក សំណង់  និង​រោងចក្រ​កែច្នៃ​ផ្លែឈើ ជាដើម​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ជាតិ​AKP​។​



​លោក ជី​រ៉ា​វុ​ឍ សុ​វណ្ណា​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បាន​មាន​និយាយថា ក្រុមហ៊ុន និង​ពាណិជ្ជករ​ថៃ​ជាច្រើន​បាន​ត្រៀម​បោះទុន​វិនិយោគ​ដោយផ្ទាល់​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា ដោយសារតែ​កម្ពុជា  មាន​សក្ដានុពល​លើ​វិស័យសេដ្ឋកិច្ច កម្លាំង​ពលកម្ម និង​ស្ថិរភាព​នយោបាយ ព្រមទាំង​មានច្បាប់​វិនិយោគ​ត្រឹមត្រូវ ដែល​ផ្តល់​ទំនុកចិត្ដដ​ល់​វិនិយោគិន បរទេស​មក​បណ្ដាក់ទុន​។ 
 
​លោក បន្ថែមថា ក្រុម​ពាណិជ្ជករ​ថៃ កំពុង​សម្លឹង​ឱកាស​បង្កើន​គម្រោង​វិនិយោគ ដោយផ្ទាល់​នៅ​កម្ពុជា​បន្ថែមទៀត​។​
​រយៈពេល​១១​ខែ ឆ្នាំ​២០១៨ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​កម្ពុជា មាន​ទឹកប្រាក់​សរុប ៨,០០០​លាន​ដុល្លារ ខណៈដែល​រាជរដ្ឋាភិបាល​ប្រទេស​ទាំងពីរ បានកំណត់​ផែនការ​ជំរុញ​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី ឱ្យបាន​១៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០​។​
 
​ផលិតផល​ពី​កម្ពុជា​ដែល​នាំ​ចេញទៅ​ថៃ ភាគច្រើន​ជា​ទំនិញ​កសិផល មានដូចជា ពោត ដំឡូង​មី សណ្តែក​ជាដើម​។ ចំណែក​ថៃ​នាំ​ចូលមក​កម្ពុជា​វិញ​មានដូចជា គ្រឿងចក្រ ឧបករណ៍​អេឡិចត្រូនិក ប្រេងឥន្ធនៈ សម្ភារ​សំណង់ គ្រឿងឧបភោគ​បរិភោគ គ្រឿងសម្អាង សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ជាដើម​៕
 

Tag:
 ជាតិ​
  សេដ្ឋកិច្ច​
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com