ជាតិ
កម្ពុជា​ប្រឈម​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ដែល​បណ្តាលមកពី​បាតុភូត​អែល​នី​ណូ និង​ទង្វើ​មនុស្ស​
27, Jan 2019 , 7:59 pm        
រូបភាព
ភ្លើង​ឆេះ​ព្រៃ​សហគមន៍​ជនជាតិ​កួយ​រាប់ពាន់​ហិច​តា​នៅ​ខេត្តព្រះវិហារ កាលពីដើមឆ្នាំ២០១៦​
ភ្លើង​ឆេះ​ព្រៃ​សហគមន៍​ជនជាតិ​កួយ​រាប់ពាន់​ហិច​តា​នៅ​ខេត្តព្រះវិហារ កាលពីដើមឆ្នាំ២០១៦​
​ភ្នំពេញ​៖ កម្ពុជា នឹងមាន​អាកាសធាតុ​ក្តៅ​ហួតហែង​នា​រដូវប្រាំង ពិសេស​ក្នុង​ខែមេសា និង​ឧសភា ដែលមាន​សីតុណ្ហភាព​ពី​៤០ ទៅ​៤២​អង្សា​សេ​។ ភាព​ក្តៅ​បែបនេះ បណ្តាលមកពី​ការ​ទទួលរង​ឥទ្ធិពល​បាតុភូត អែល នី​ណូ​(El Nino) ដោយ​ប្រយោល ដែល​អាច​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ដោយសារ​កត្តា​ធម្មជាតិ និង​សកម្មភាព​មនុស្ស​។

 
​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​២១ មករា ឆ្នាំ​២០១៩ បញ្ហា​ភ្លើង​ឆេះ​ព្រៃ​តែងតែ​កើតមានឡើង​នៅក្នុង​តំបន់ការពារធម្មជាតិ  និងរ​ប្រៀង​អភិរក្ស​ជីវៈចម្រុះ​នានា​នៅ​កម្ពុជា រៀងរាល់ឆ្នាំ​។ កត្តា​ចម្បង​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់​បំផុត​ក្នុង​រដូវប្រាំង បណ្តាលមកពី​សកម្មភាព​ធ្វេសប្រហែស​របស់​មនុស្ស​មួយចំនួន ដែលមាន​ការកាប់​ឆ្ការ​ដុត​ព្រៃ​ដើម្បី​ចាប់​សត្វព្រៃ ការដុត​ព្រៃ​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​ដាំ​ដំណាំ និង​តាំង​លំនៅឋាន​ជាដើម​។ 
 
​ជាមួយគ្នានេះ​ក្រសួងបរិស្ថាន មាន​វិធានការ​មួយចំនួន ក្នុងការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ដោយ​តម្រូវ​ឲ្យ​អង្គភាព​ជំនាញ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ​បរិស្ថាន អាជ្ញា​ធរមាន​សមត្ថកិច្ច ណែនាំ​ប្រជាពលរដ្ឋ  និង​អនុវត្តន៍​វិធានការ​បច្ចេកទេស​សម​ស្រប​ដែល​អាច​ធានា​សុវត្ថិភាព ចំពោះ​ភ្លើងព្រៃ ដែល​ពលរដ្ឋ​ក្នុង​តំបន់​បង្កើតឡើង​ក្នុង​គោលបំណង​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​សាធារណៈ​៕
 

Tag:
 ជាតិ​
  ធម្មជាតិ​
  សីតុណ្ហភាព​
  ក្តៅ​
  ព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com