កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនី​ជប៉ុន Naomi Osaka ឈរ​ចំណាត់ថ្នាក់​លេខ​១​ពិភពលោក​ក្រោយ​ឈ្នះ Australian Open
27, Jan 2019 , 10:29 pm        
រូបភាព
​ក្នុង​វ័យ​ត្រឹម​២១​ឆ្នាំ Naomi Osaka ស​ម្រ​ច​បាន​ដ៏​អស្ចារ្យ​ក្នុង​អាជីព​របស់ខ្លួន ដោយបាន​ក្លាយជា​កីឡាការិនី​វ័យ​កូន​បាល់​ដំបូង​បំផុត​របស់​ជប៉ុន ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​ពិភពលោក បន្ទាប់ពី​នាង​បាន​បំបាក់​កីឡាការិនី​សាធារណរដ្ឋ​ឆេ​ក Petra Kvitova ដើម្បី​លើក​ពាន Australian Open​។​

 
​ជាមួយនឹង​ជ័យជម្នះ ៧-៦ (៧-២), ៥-៧ និង​៦-៤ លើ Petra Kvitova នាង Osaka ក្លាយជា​ម្ចាស់​ជើងឯក Australian Open ជា​លើកដំបូង និង​ជា​ពាន Grand Slam លើក​ទី​ពីរ បន្ទាប់ពី​បានឈ្នះ​ជើង​ខ្លាំង​អាមេរិក Serena Williams ក្នុង​ពានរង្វាន់ US Open​។​


 
​ជោគជ័យ​ដ៏​ធំធេង​នេះ នាំ​ឲ្យ Osaka ហក់​ឡើងទៅ​កាន់​លេខ​១​ពិភពលោក ខណៈ​កាលពី​ឆ្នាំមុន នាង​ស្ថិតនៅ​លេខ​រៀង​ទី​៧២​ឯណោះ​។ នេះ​ជា​កំណត់ត្រា​លើកដំបូង​បំផុត​ដែល​ជប៉ុន​មាន​កីឡាការិនី​វាយ​កូន​បាល់​ឈរ​នៅ​លំដាប់​ទីមួយ​។​
 
​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ក៏បាន​ផ្ញើ​សារ​អបអរសាទរ​កីឡាការិនី Naomi Osaka ផងដែរ ដោយ​លោក​ចាត់​ទុកដូចជា​រាជិនី​ថ្មី​ក្នុង​ពិភព​កីឡា​ជប៉ុន​៕
 

Tag:
 ​វាយ​កូន​បាល់
© រក្សាសិទ្ធិដោយ thmeythmey.com