ជាតិ
រថយន្ត
កំណប់​អាថ៌កំបាំង​លើ​ដែនដី​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​
28, Jan 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ បេសកកម្ម​លើក​ទី​៣ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បានធ្វើ​ដំណើរ​ទៅដល់​ខេត្តរតនគិរី​។ នៅក្នុង​បេសកកម្ម​នេះ ក្រុមការងារ​បាន​ទៅដល់​ភូមិ​ជនជាតិដើម​ភាគតិច ដើម្បី​សិក្សា និង​ស្វែងយល់​ពី​វប្បធម៌ និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​នៅ​ស្រុក​អូរ​ជុំ រួមទាំង​ចុះទៅ​ដល់​ស្រុក​វើ​ន​សៃ ដែនដី​ចម្រុះ​ជាតិ​សាសន៍​ខ្មែរ ឡាវ ចិន វៀតណាម និង​ជនជាតិដើម​ភាគតិច ដែល​សុទ្ធសឹង​ជា​តំបន់​ទេសចរណ៍វប្បធម៌​នៃ​ខេត្តរតនគិរី​។

 
​ទន្ទឹមនឹងនេះ ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែល​រៀបចំ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​រៀបចំ​ដោយសារ​ព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (ThmeyThmey.com) និង​អង្គភាព​សារព័ត៌មាន Fresh News បាន​ចុះទៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​បឹង​យក្ស​ឡោម និង​ទឹកជ្រោះ​កា​ទៀត​ជាដើម​។ ជាពិសេស បាន​ស្វែងយល់​ពី​ជីវិត​សត្វ​ដំរី​៤​ក្បាល​ចុងក្រោយ ដែល​សមាគម​អភិរក្ស​សត្វ​ដំរី​អៃ​រាវ​ត្តា កំពុង​យកចិត្តទុកដាក់​មើលថែ​កុំ​ឲ្យ​ផុត​ពូជ​ពី​ខេត្តរតនគិរី​។ ទិដ្ឋភាព​ដែល​កម្មវិធី​យើង​បាន​ចុះទៅ​ដល់ និង​ផ្តិត​មក គឺ​សុទ្ធសឹងតែ​ជា​កំណប់​ទេសចរណ៍ធម្មជាតិ​, ទេសចរណ៍វប្បធម៌ ដែល​មាននៅ​ខេត្តរតនគិរី ទឹកដី​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​សកម្ម​នានា​នៅក្នុង​បេសកកម្ម​លើក​ទី​៣ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ទៅ​ខេត្តរតនគិរី​ខាងក្រោម​នេះ​៖ 
 
 











© រក្សាសិទ្ធិដោយ thmeythmey.com