កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ អ៊ីរ៉ង់ និង​ជប៉ុន ប្រជែង​គ្នា​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ម៉ោង​៩​យប់​នេះ​
28, Jan 2019 , 5:47 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់ និង​ជប៉ុន នឹងត្រូវ​តទល់​គ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន Hazza Bin Zayed Stadium ថ្ងៃទី​២៨ ខែមករា វេលា​ម៉ោង ៩:០០​នាទី​យប់​នេះ [​ម៉ោង​នៅ​កម្ពុជា​]​។​


 
​ក្រុម​រហស្សនាម​សាមូរ៉ៃ​គឺជា​ក្រុម​ដែល​ទទួលបាន​ជោគជ័យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ពាន Asian Cup នេះ ដោយ​ក្លាយជា​ជើងឯក​ចំនួន​៤​ដង​លើសគេ​ពោលគឺ​ក្នុង​ឆ្នាំ ១៩៩២, ២០០០, ២០០៤ និង​២០១១ ខណៈ​អ៊ីរ៉ង់​ធ្លាប់​លើក​ពាន​នេះ​៣​លើក​ផងដែរ​ក្នុង​ឆ្នាំ ១៩៦៨, ១៩៧២ និង​១៩៧៦​។
​ការជួបគ្នា​ដើម្បី​ដណ្តើម​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​គីឡូ World Cup ទាំងពីរ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជំនួប​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ដ្បិត​ពួកគេ​សុទ្ធតែ​បានបង្ហាញ​ទម្រង់​លេង​ល្អ​ដូចគ្នា​តាំងពី​វគ្គ​មុខៗ​មក​នៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​លើក​ទី​១៧​នេះ​។​
 
​ជំនួប​រវាង​ក្រុម​ទាំងពីរ​១០​លើកចុងក្រោយ​ជប៉ុន​ទទួលលទ្ធផល​ល្អ​ជាង​ដោយ ឈ្នះ​៤ ខណៈ​អ៊ីរ៉ាក់​ឈ្នះ​៣ ហើយ​ស្មើគ្នា​៣​លើក​៕
 

Tag:
 បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com