ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី បដិសេធ​ព័ត៌មាន ដែលថា​រដ្ឋាភិបាល ចង់​បង្រួម​ក្រសួង​ឲ្យ​នៅត្រឹម​១៦
28, Jan 2019 , 6:49 pm        
រូបភាព


សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់ Fresh News ថា គ្មាន​ការ​លុប​ឬ​បង្រួម​ក្រសួង​ចូលគ្នា​នោះទេ​។ នាយករដ្ឋមន្ត្រី ចាត់ទុក​ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ​នេះ ថា​ជា​ចេតនា​អាក្រក់ ដើម្បី​បំផ្លាញ​ទំនុកចិត្ត​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល​។ 
 
​ប្រមុខ​រដ្ឋាភិបាល ចេញមុខ​បដិសេធ​ផ្ទាល់ បន្ទាប់ពី​មានការ​ចែករំលែក​តៗ តាម​ប្រអប់​សារ​ហ្វេ​ស​ប៊ុ​ក (Massager ) និង​តាម​បណ្តាញ​ទំនាក់​ទំ​ង​សង្គម​ផ្សេងទៀត ពី​ឯកសារ​មួយ ដែល​បង្ហាញថា រដ្ឋាភិបាល មាន​គម្រោង​កាត់បន្ថយ​ក្រសួង​និង​ច្រ​បាច់​ក្រសួង​ខ្លះ​បញ្ចូល​គ្នា ដោយ​ទុក​តែ​១៦​ប៉ុណ្ណោះ​។ 
 
​នេះ​ជា​ឯកសារ​ក្លែងក្លាយ ដែល​គេ​ចែករំលែក​តៗ​គ្នា


© រក្សាសិទ្ធិដោយ thmeythmey.com