កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ជប៉ុន លត់​អ៊ីរ៉ង់ ៣-០ ដើម្បី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​៥
29, Jan 2019 , 7:49 am        
រូបភាព
Yuya Osako រត់អបអរគ្រាប់បាល់ជាមួយមិត្តរួមក្រុមជប៉ុន។ រូបភាពពី AFC Asian Cup
Yuya Osako រត់អបអរគ្រាប់បាល់ជាមួយមិត្តរួមក្រុមជប៉ុន។ រូបភាពពី AFC Asian Cup
​ជ័យជម្នះ​ដ៏​លើសលប់ ៣-០ លើ​អ៊ីរ៉ង់ បាន​នាំ​ម្ចាស់​ជើងឯក​៤​សម័យ​ជប៉ុន​កក់​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើមពាន​រង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ ជា​លើក​ទី​៥​។​



​នា​ជំនួប​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Hazza Bin Zayed Stadium ថ្ងៃទី​២៨ ខែមករា ក្នុង​វគ្គ​ទី​១ ក្រុម​ទាំងពី​បានបង្ហាញ​ទម្រង់​លេង​ជាមួយនឹង​ការ​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​ប្រហាក់ប្រហែលគ្នា​។ 
 
​ប៉ុន្តែ​ឈានចូល​ដល់​តង់​ទី​២ ក្រុម​រហស្សនាម​សា​ម៉ូ​រ៉ៃ​មានឱកាស​រក​គ្រាប់​បាល់​បានជា​ហូរហែ​លើ​ម្ចាស់​ជើងឯក​៣​សម័យ​អ៊ីរ៉ង់​រហូតដល់​ទៅ​៣​គ្រាប់​ដែល​ធ្វើបាន​ដោយ​ខ្សែបម្រើ Yuya Osako ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​នាទី ៥៦ និង​៦៧ មុន Genki Haraguchi បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​នាទី​៩០​។ ចប់​ការប្រកួត​ជប៉ុន​ឈ្នះ​អ៊ីរ៉ង់ ៣-០​។​
  
 
​ជ័យជម្នះ​នេះ​បាន​នាំ​ជប៉ុន​ដែល​ឈ្នះ​ពាន Asian Cup ៤​លើក​លើសគេ​រួចទៅហើយ ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទី៥ និងជាឱកាស​ដណ្តើមពាន​នេះ​ជា​កំណត់ត្រា​លើក​ទី​៥​របស់​ពួកគេផងដែ។ ចំណែកក្រុមដែលត្រូវជួបជប៉ុននៅវគ្គផ្តាច់ព្រ័ត្រ ​អាចជា​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រូ​ម ឬកាតា ​ដែលក្រុមទាំងពីរ​ត្រូវ​ប្រជែង​គ្នា​ក្នុងជំនួបវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី ២៩ ខែមករានេះ៕

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com