កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ ក្រោយ​ទម្លាក់ Arsenal រួច Man Utd បន្ត​ប៉ះ Chelsea នៅ​ជុំ​ទី​៥
29, Jan 2019 , 1:56 pm        
រូបភាព
Manchester United នឹងត្រូវ​ជួប​ក្រុម​ម្ចាស់​ជើងឯក​ចាស់ Chelsea សម្រាប់​ការប្រកួត FA Cup ជុំ​ទី​៥ បន្ទាប់ពី​ការចាប់​ឆ្នោត​រើស​គូ​រួចរាល់​នៅ​យប់​ថ្ងៃទី​២៨ ខែ​មក​រា ឆ្នាំ​២០១៩​។​


 
​ម្ចាស់​ជើងឯក​១២​សម័យ Man Utd បាន​ឈាន​មកដល់​វគ្គ​នេះ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ Arsenal ដែលជា​ម្ចាស់ផ្ទះ​ក្នុងជំនួប​ជុំ​ទី​៤​ដោយ​លទ្ធផល​៣-១​។ ដោយឡែក Chelsea ដែល​លើក​ពាន​នេះ ៨​ជំនាន់ នឹងត្រូវ​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​សម្រាប់​ជំនួប​ជុំ​ទី​៥​នេះ បន្ទាប់ពី​យកឈ្នះ Sheffield Wednesday ៣-០​។​
 
​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រដូវ​កាល​មុន ដោយ Chelsea ជា​អ្នកឈ្នះ Man Utd ដោយ​លទ្ធផល ១-០ ដែល​សម្រេច​ទី​ដោយ Eden Hazard ដោយ​បាល់​ប៉េ​ណា​ល់​ទី​។​
 
​ដោយឡែក Tottenham Hotspur បាន​បន្ត​បរាជ័យ​ផ្ទូ​នៗ ដោយ​ចាញ់ Crystal Palace ២-០ បន្ទាប់ពី​ធ្លាក់​ក្នុង​ពានរង្វាន់ EFL Cup ក្រោម​ថ្វៃ​ជើង Chelsea​។ ក្រុម​ពី Premier League ដែល​ហាលអាវ​ត្រឹម​ជុំ​ទី​៤​រួមមាន Everton, West Ham United, Burnley និង Newcastle United​។  
 
​លទ្ធផល​នៃ​ការចាប់​ឆ្នោត​ជុំ​ទី​៥​នេះ​៖
 
- Bristol City Vs Shrewsbury Town ឬ Wolverhampton Wanderers
 
- AFC Wimbledon Vs Millwall
 
- Doncaster Rovers Vs Crystal Palace
 
- Middlesbrough ឬ Newport County Vs Manchester City
 
- Chelsea Vs Manchester United
 
- Swansea Vs Barnet ឬ Brentford
 
- Portsmouth ឬ Queens Park Rangers Vs Watford
 
- Brighton & Hove Albion ឬ West Bromwich Albion Vs Derby County

Tag:
 បាល់ទាត់​
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com