ជាតិ
២៥ខេត្ត/រាជធានី
ផ្លូវការ៖ ខណ្ឌបឹងកេងកងយកសង្កាត់៧ពីចំការមន
× បឹងកេងកង និងកំបូល ត្រូវក្លាយជាខណ្ឌពីរថ្មីបន្ថែមទៀតក្នុងរាជធានីភ្នំពេញ។ នេះបើតាមអនុក្រឹត្យចុះកាលពីទី៨ ខែមករា។
តាមអនុក្រឹត្យដដែល ខណ្ឌបឹងកេងកង ត្រូវកាត់យកសង្កាត់ចំនួន៧ពីខណ្ឌចំការមន ដែលសង្កាត់ទាំងនោះរួមមាន សង្កាត់បឹងកេងកង១ សង្កាត់បឹងកេងកង២ សង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក សង្កាត់ទំនប់ទឹក សង្កាត់ទួលស្វាយព្រៃ១ និងសង្កាត់ទួលស្វាយព្រៃ២។
សាលាខណ្ឌចំការមនបច្ចុប្បន្ន ដែលស្ថិតក្នុងសង្កាត់បឹងកេងកង២ ត្រូវក្លាយជាសាលាខណ្ឌបឹងកងកេង រីឯទីតាំងខណ្ឌចំការមន ត្រូវប្តូរទៅមូលដ្ឋានក្នុងសង្កាត់ទន្លេបាសាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com