ជាតិ
លោក ស៊ុន ចាន់ថុល ប្ដូរ​មន្ត្រី​កាន់​ស្ថានីយ​ថ្លឹង​យានយន្ត​ដឹកជញ្ជូន ៣​កន្លែង​ទៀត​
29, Jan 2019 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ត​ប្រតិកម្ម​ខ្លាំងៗ​នឹង​សកម្មភាព​របស់​មន្ត្រី​ស្ថានីយ​ជញ្ជីង​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​លើស​កម្រិត ដែល​ទ​ទទួល​សំណូក​។ ព្រម​គ្នា​នេះ ក្រសួង​បានចេញ​ប្រកាស​ប្ដូរ​មន្ត្រី​ទទួលបន្ទុក​ស្ថានីយ​ជញ្ជីង​ចំនួន​៣​កន្លែង​។​


 
​លោក ស៊ុន ចាន់ថុល បាន​ចុះហត្ថលេខា​លើ​ប្រកាស​កែសម្រួល​សមាសភាព​មន្ត្រី​ត្រួត​ពិ​ន្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​ចំនួន​៣​ស្ថានីយ​។ ស្ថានីយ​ទាំងនោះ​រួមមាន ស្ថានីយ​ជញ្ជីង​អចល័ត​ត្រពាំង​ថ្លុ​ង​ខេត្តកំពង់ស្ពឺ ស្ថានីយ​រាជា​នុ​កូ​ល​ខេត្តស្ទឹងត្រែង និង​ស្ថានីយ​កូនដំរី​ខេត្តបន្ទាយមានជ័យ​។ 
 
​នៅ​ថ្ងៃ​ជាមួយគ្នា​នោះដែរ ក្នុង​កម្មវិធី​ចុះ​កិច្ចព្រមព្រៀង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៥ លោក ស៊ុន ចាន់ថុល បានចេញ​ប្រតិកម្ម​ខ្លាំង​នៅមុខ​អ្នកកាសែត ចំពោះ​មន្ត្រី​ទទួលបន្ទុក​ស្ថានីយ​ជញ្ជីង​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​លើស​កម្រិត មួយចំនួន ដែល​នៅតែ​ហ៊ាន​ប្រព្រឹត្ត​សកម្មភាព​ទទួល​សំណូក​។ លោក​បាន​ស្ដីបន្ទោស​មន្ត្រី​ពុករលួយ​ទាំងនោះ​ថា​បានធ្វើ​សកម្មភាព​បំផ្លាញ​មុខមាត់​របស់​រដ្ឋាភិបាល ដែល​ចាំបាច់​ត្រូវតែ​ដក​តួនាទី​។ លោក​សង្កត់ធ្ងន់ថា រឿង​មន្ត្រី​កាន់​ជញ្ជីង​នេះ នៅតែ​បង្កបញ្ហា​ឈឺក្បាល បើ​ទោះ​កន្លងមក​បាន​ប្ដូ​ប្រធាន​ស្ថានីយ​ជញ្ជីង​ជាច្រើន​កន្លែង​រួចមកហើយ​។​
 
​សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖


Tag:
 ដឹក​លើស​ទម្ងន់​
  ស្ថានីយ​ជញ្ជីង​
  ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com